郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ទស្សនាវដី្ត The Lancetចុះផ្សាយវិចារណកថាដោយរិះគន់រដ្ឋាភិបាលលោកត្រាំបានកាត់កម្សោយការដឹកនាំនិងតួនាទីរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក

2020-05-17 15:16:44 cri

    ថ្ងៃទី ១៦ ខែ​ឧសភា ទស្សនាវដី្ត​ The Lancet​បាន​ចុះ​ផ្សាយ​វិចារណកថា ដែល​មាន​ចំណង​ជើង​ថា «​ត្រូវ​សង​អំណាច​ឱ្យ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​អាមេរិក​វិញ » ក្នុង​ន័យ​រិះ​គន់​រដ្ឋាភិបាល​លោក​ត្រាំ​បាន​ដាក់​សម្ពាធ​ទៅ​លើ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង់​ជំងឺ​​អាមេរិកដែល​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​នេះ​មាន​តួនាទី​កាន់​តែ​តិច​ទៅៗ ។

图片默认标题_fororder_1

     អត្ថបទ​បាន​លើក​ឡើង​ថា កម្លាំង​នយោបាយ​ពួក​អភិរក្ស​របស់​អាមេរិក​បាន​កាត់​បន្ថយ​ថវិកា​នៃ​​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​អាមេរិក​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​នេះ​គ្មាន​សមត្ថភាព​ទល់​ទល់​នឹង​ជំងឺ​ឆ្លង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

图片默认标题_fororder_2

 

    នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈ​ឆ្នាំ​នេះ ក្នុ​ងសនិ្នសីទ​សារព័ត៌មាន​ដែល​បើក​ធ្វើ​នៅ​សេតវិមាន លោកស្រី​Nancy Messonnier មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​នេះ​ធ្លាប់​ដាស់​តឿន​សាធារណៈ​ជន​ថា នៅ​ពេល​អនាគត ជីវភាព​រស់​នៅ​និង​ការ​ធ្វើ​ដំណើរ​ប្រហែល​នឹង​រង​ផល​ប៉ះពាល់ ប៉ុន្តែ បន្ទាប់​ពី​នេះ លោក​ស្រី​មិន​ដែល​ចេញមុខ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​នៅ​សេតវិមាន​ទៀត​ទេ ។ នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​លោក​ត្រាំ​បាន​ចោទ​ជា​មន្ទិល​សង្ស័យ​ដោយ​ចំហ​ម្តង​ទៀង​ទៅ​លើ​សេចកី្ត​ណែនាំ​ខាង​ការងារ​បង្ការ​ជំងឺ​​ឆ្លង​ដែល​ចេញ​ផ្សាយ​ដោយ​​​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​ ។ ទង្វើ​ទាំង​នេះ​​បាន​កាត់​កម្សោយ​ការ​ដឹ​ក​នាំ​និងតួនាទី​របស់​​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺអាមេរិក​ថែម​ទៀត ។

图片默认标题_fororder_3

    (រូបភាព)លោកស្រី​Nancy Messonnier ប្រធាន​ផ្នែកស៊ាំ​រោគនិង​​​ជំងឺ​ផ្លូវ​​ដង្ហើម​នៃ ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​អាមេរិក ។

图片默认标题_fororder_4

    (រូបភាព)ថ្ងៃទី​​២២​ខែ​មេសា ក្នុង​សនិ្នសីទ​សារព័ត៌មាន​ស្តីពី​ជំងឺ​កូវីដ​១៩​នៅ​សេតវិមាន​ លោក Robert Redfieldប្រធាន​នៃ​ ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​អាមេរិក និង​លោក​ត្រាំ​ ប្រធានាធិបតី​អាមេរិក​មាន​មតិ​មិន​ដូច​គ្នា បន្ទាប់​ពី​នោះ លោក​មិន​ដែល​ត្រូវ​អញ្ជើញចូល​រួម​សនិ្នសីទ​សារព័ត៌មាន​ទៀត​ទេ

    នៅចុង​បំផុត​ អត្ថបទ​បាន​ដាក់ចេញ​ការ​ព្រមាន​ត្រង់ៗ​ចំពោះ​លោក​ត្រាំ​ថា  ខែ​មករា ឆ្នាំ ២០២១ ប្រធានាធិបតី​អាមេរិក​ដែល​ត្រូវ​ជ្រើស​តាំង​ជា​ថ្មី នឹង​ចូល​កាន់​មុខ​តំណែង​​នៅ​សេតវិមាន​  ប្រធានាធិបតី​ថ្មី​ចាំបាច់​ត្រូវ​​ដឹង​ច្បាស់​ថា ការងារ​លើ​វិស័យ​សុខាភិបាល​សាធារណៈ​មិន​ត្រូវ​រង​ការ​​ធ្វើ​អន្តរគមន៍​ពីគណបក្ស​នោយបាយ​នោះ​ទេ  ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()