王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកប៉មប៉េអូ ត្រូវបានប្រព័ន្ធសារព័ត៌មានសំខាន់ៗលើពិភពលោកវាយតម្លៃអន់

2020-05-16 16:10:15 cri

图片默认标题_fororder_1589532820011_791

      ពេលកន្លងទៅនេះ​ ​ប្រព័ន្ធសារព័ត៌មាន​ចិន​និងអាមេរិក​បាន​ឯកភាពគ្នាគួរឱ្យ​ភ្ញាក់ផ្អើល​ក្នុងការ​ប្រតិបត្តិមួយ​ ​ពោលគឺរិះគន់យ៉ាង​ខ្លាំង​ចំពោះ​លោក​ប៉មប៉េអូរដ្ឋមន្រ្តីការបរទេស​អាមេរិក​។

      បើយើង​សង្កេតមើល​តាម​“សន្ទស្សន៍ Baidu ដែល​ជាកម្មវិធីស្វែងរកអ៊ីនធើណែត​របស់​ប្រទេសចិន​​” ឃើញថា​ “កម្រិតយកចិត្តទុក់ដាក់​”ចំពោះ​​លោក​ប៉មប៉េអូធ្លាប់​ខ្ពស់​​ជាង​លោក​ត្រាំ​ប្រធានាធិបតីអាមេរិក​ សូម្បីតែបច្ចុប្បន្ននេះក៏បាន​រក្សា​កម្រិតខ្ពស់ដែរ។ ​ជាមួយ​គ្នានេះ​ដែរ​​ ​ពាក្យសម្តីរបស់​លោក​ប៉មប៉េអូ​ដែល​លាបពណ៌ចិន​ក៏បាន​ញ៉ាំងឱ្យ​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗរបស់បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​យកចិត្តទុកដាក់​ផងដែរ។

      ក្នុងចំណោម​ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​ ​កាសែត​វ៉ាស៊ីនតោនប៉ូស្តិ៍ ​CNN និង​ Politico គឺ​មាន​ខ្លឹមសាររិះគន់​ច្រើន​បំផុត​ ដែល​ជា​ការ​មិន​ទទួលស្គាល់​និង​ការ​រិះគន់ជាបន្តបន្ទាប់​ពី​សំណាក់​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ ​មន្ត្រីរដ្ឋាភិបាល​​និង​អ្នក​តែងអត្ថបទជាដើម​។​

      បច្ចុប្បន្ននេះ​ ​អាមេរិក​មិនបាន​ទប់ស្កាត់​ករណីជំងឺកូវីដ១៩ដោយ​មានប្រសិទ្ធភាព​ ​ប៉ុន្តែ​លោក​ប៉មប៉េអូដែល​កាន់តំណែងជារដ្ឋមន្រ្តីការបរទេស​អាមេរិក​ពុំបាន​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ប្រទេសខ្លួន​ដោយ​មាន​ទំនួលខុសត្រូវ​នោះ​ទេ​ ​បែរជា​ស្រមើស្រមៃ​ទម្លាក់កំហុសទៅឱ្យ​ប្រទេស​ដទៃ ​ទង្វើ​របស់​លោកបែបនេះ​មិនត្រឹមតែ​បាន​ធ្វើ​ឱ្យ​រូបរាងរបស់​លោក​កាន់តែ​អាក្រក់​ប៉ុណ្ណោះទេ​ ​ថែម​ទាំង​បំផ្លាញដល់​​រូបរាង​អន្តរជាតិ​​​និង​កិត្តិនាម​របស់​​អាមេរិក​ទៀត​ផង​៕

អ្នកបកប្រែ:王昭君

ពិភាក្សា()