刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេស៖រដ្ឋាភិបាលរបស់លោកត្រាំធ្វើឱ្យអាមេរិកក្លាយជាឧបសគ្គមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១០លើពិភពលោក

2020-05-15 15:21:19 cri

    ថ្មីៗ​កន្លង​ទៅនេះ ​លោក​Michael H Fuchs​អ្នក​សិក្សាស្រាវជ្រាវ​ជាន់​ខ្ពស់​ម្នាក់​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ការ​វិវត្តន៍​របស់​​អាមេរិក​បាន​ចុះផ្សាយ​អត្ថបទ​ថា​ ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​បាន​ធ្វើ​ឱ្យ​អាមេរិក​ក្លាយជា​ឧបសគ្គមួយ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​​ជំងឺ​កូវីដ​-១៩​លើ​ពិភពលោក​។​

អត្ថបទ​នេះបាន​បង្ហាញថា​ ​អាមេរិក​ត្រូវ​គួរ​នាំមុខ​ក្នុង​ការ​​អំពាវនាវ​ឱ្យ​ផ្តល់​ជំនួយ​ដល់​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ដើម្បី​ជួយ​ប្រទេស​ទាំង​នេះ​ប្រយុទ្ធប្រឆាំង​នឹង​​ជំងឺ​កូវីដ​-១៩ ​តែ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​បែរ​ជា​រារាំង​ប្រតិបត្តិការ​របស់​ប្រទេស​G២០​ទៅវិញ​​។​ក្នុង​អំឡុងពេល​ផ្ទុះឡើង​ករណី​ជំងឺ​កូវីដ​-១៩​ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​​ពិភពលោក​ទាំងមូល​ឈប់​បាញ់​គ្នា ហើយ​ងាក​មក​​ប្រមូល​ផ្តុំ​កម្លាំង​ដើម្បី​រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩។​ខណៈពេល​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​បោះឆ្នោត​អំពី​សេចក្តីសម្រេចចិត្ត​មួយ​នេះ​ ​ប្រទេស​ដទៃ​សុទ្ធ​តែ​បោះឆ្នោត​គាំទ្រ ​មានតែ​​អាមេរិក​បោះឆ្នោត​បដិសេធ​​។​ថ្ងៃទី​៤ ខែឧសភា ​សហភាព​អឺរ៉ុប​រៀបចំធ្វើ​សន្និសីទ​ ​ដើម្បី​នៃ​អង្គាស​ប្រាក់​​សម្រាប់​​សិក្សា​ស្រាវជ្រាវ​វិធី​ព្យាបាល​ជំងឺ​កូវីដ​-១៩​និង​ផលិត​វ៉ាក់​សាំង​។​តែ​អាមេរិក​​អវត្តមាន​ ​ក៏​គ្មាន​ការ​ឆ្លើយតប​ផ្លូវ​ការ​ឬ​បរិច្ចាគ​ប្រាក់​នោះដែរ។

图片默认标题_fororder_1

图片默认标题_fororder_2

បច្ចុប្បន្ននេះ ​ស្ថានការណ៍​ជំងឺ​កូវីដ​-១៩​នៅ​អាមេរិក​តានតឹង​​ក្រៃលែង​ ​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​និង​ករណី​ស្លាប់​ខ្ពស់​ជាង​ប្រទេស​ដទៃ​យ៉ាង​ឆ្ងាយ​ ​តែ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​បែរ​ជា​ខិត​ខំ​ស្វែង​រក​មធ្យោបាយ​ដើម្បី​ច្រាន​ចោល​ទំនួល​​ខុសត្រូវ​ដែល​ធ្វើ​ឱ្យ​ជំងឺ​កូវីដ​-១៩​ក្នុង​ប្រទេស​បាត់​ការ​​អាច​គ្រប់គ្រង​​ ​ដោយ​បង្កើត​​ពាក្យ​ចចាមអារ៉ាម​ ដើម្បី​​ទម្លាក់​កំហុស​ឱ្យ​ប្រទេស​ចិន​ទៅ​វិញ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស