李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម​​នៃប្រទេស​G២០សន្យាបង្កើត​មូល​ដ្ឋានគ្រឹស​ដ៏​រឹងមាំសម្រាប់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​

2020-05-15 15:01:34 cri

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​និង​វិនិយោគនៃ​ប្រទេស​ G២០បាន​ធ្វើ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វិដេអូ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ ដោយ​សន្យា​ថា​នឹង​ខិតខំប្រឹងប្រែងធ្វើកិច្ច​សម្របសម្រួលនិង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់លើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ដែល​បណ្តាល​មកពី​ការ​រីករាយ​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​បង្កើត​មូល​ដ្ឋានគ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​ សម្រេចកំណើន​សេដ្ឋកិច្ចប្រកប​ដោយ​សន្ទុះ​​ខ្លាំង​ និរន្តរភាព​ តុល្យភាព​និង​បរិយាប័ន្ន។

កិច្ចប្រជុំ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ថា​  រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​និង​វិនិយោគ​នៃ​​​ប្រទេស​ G២០គាំទ្រ«ផែនការប្រតិបត្តិស្តីពី​​ប្រទេស​ G២០ទប់​ទល់​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​  គាំទ្រ​ពាណិជ្ជកម្ម​និង​វិនិយោគ​របស់​ពិភពលោក​»ដែល​តាក់តែង​ដោយ​​ក្រុម​ការងា​រ​ពាណិជ្ជម្ម​និង​វិនិយោគ​ ។ វិធានការ​រយៈពេល​ខ្លី​នៃ​ផែនការ​ប្រតិបត្តិគឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់បណ្តាល​មក​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​  វិធានការ​រយៈពេល​វែង​រួម​មាន ​គាំទ្រ​ការ​ធ្វើ​កំណែទម្រង់​ដ៏​ចាំបាច់​ចំពោះ​អង្គការ​ពាណិជ្ជកម្មពិភពលោក​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​  ពង្រឹង​ភាពធន់នៃខ្សែសង្វាក់ផ្គត់​ផ្គង់​ជា​សកល ​និង​​ពង្រឹង​ការវិនិយោគ​អន្តរជាតិ​ផងដែរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស