王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកអះអាង​ថា ពួក Hacker របស់ប្រទេសចិនបានវាយប្រហារស្ថាប័នសិក្សាស្រាវជ្រាវ​ពីជំងឺ Covid-19 របស់អាមេរិក ក្រសួងការបរទេសចិនអះអាងថា ការបង្កើតពាក្យចចាមអារ៉ាមដើម្បី​លាបពណ៌​អ្នកដទៃ​មិនអាចលុបបំបាត់ជំងឺ Covid-19 ​នោះទេ

2020-05-15 15:47:26 cri

      ទាក់ទិននឹងពាក្យសម្តីរបស់អាមេរិកចោទថា ស្ថាប័នសិក្សាស្រាវជ្រាវ​ពីជំងឺ Covid-19​ របស់​អាមេរិកត្រូវរងការវាយប្រហារពីពួក Hacker របស់​ចិន លោក Zhao Lijian អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​ចិនបានថ្លែងក្នុងសន្និសីទ្ធសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅក្រុងប៉េកាំង​កាលពីថ្ងៃទី ១៤ ខែ ឧសភា ​ថា ការបង្កើតពាក្យចចាមអារ៉ាមដើម្បីលាបពណ៌​អ្នកដទៃមិនអាចលុបបំបាត់ជំងឺ Covid-19 នោះទេ ការចោទប្រកាន់​និង​មួលបង្កាច់មិនអាចយកឈ្នះ​ក្នុងសង្គ្រាម​ប្រយុទ្ធប្រឆាងនឹងជំងឺ Covid-19 បានទេ ។ 

      លោក Zhao Lijian បានថ្លែងទៀតថា ភាគីចិន​បានសម្តែង​ការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំង​យ៉ាងដាច់ខាតចំពោះ​ទង្វើ​លាបពណ៌​របស់​អាមេរិកបែបនេះ ។ លោកបានថ្លែងថា បើមើលពីកំណត់ត្រាកន្លងមក ​អាមេរិកបានធ្វើប្រតិបត្តិការលួចការណ៍​សម្ងាត់តាមអ៊ីនធឺណេតក្នុងទ្រង់ទ្រាយធំបំផុតនៅទូទាំងពិភពលោក ។ ប្រទេសចិន​បាន​ទទួលសមិទ្ធផលជាយុទ្ធសាស្ត្រសំខាន់ៗក្នុងសង្គ្រាម​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ ដូច្នេះ ភាគីចិន​វិញទៅដែលមាន​​ហេតុផល​ត្រូវព្រួយបារម្ភអំពីការលួចព័ត៌មានតាមបណ្តាញអ៊ីនធឺណេត ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស