李展精
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រព័ន្ធ​សារព័ត៌មាន​លាតត្រដាងថា ​សហរដ្ឋអាមេរិកប្រហែលបានផ្ទុះ​​ជំងឺ​កូវីដ​១៩តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០១៩មក​ម្ល៉េះ តែដោយសារសហរដ្ឋអាមេរិកផ្តោតតែលើប្រទេសចិន បានជាមិនបានអើពើករណី​ឆ្លង​ប្រទេស​ខ្លួន​​

2020-05-15 15:40:55 cri

图片默认标题_fororder_១

ថ្មី​ៗ​កន្លង​ទៅ​នេះ​ វេបសាយBusiness Insiderរបស់​សហរដ្ឋអាមេរិក​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​ សហរដ្ឋអាមេរិក​ប្រហែលបាន​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​តាំងពី​ខែធ្នូ​ឆ្នាំ​២០១៩​ មក​ម្ល៉េះ តែ​ដោយ​សារសហរដ្ឋអាមេរិក​ផ្តោត​តែលើ​ប្រទេស​ចិន​ បាន​ជាមិន​បាន​​អើពើ​នឹង​ករណី​ឆ្លង​ក្នុង​ប្រទេស​ខ្លួន​។ អត្ថបទ​បាន​បង្ហាញ​ថា​ កាលដើម​ដំបូង​ដែលរដ្ឋាភិបាល​សហរដ្ឋអាមេរិកតាម​ដាន​ពី​ករណី​ជំងឺ​ឆ្លង​គឺ​គ្រាន់​តែ​ផ្តោត​​​​លើ​ប្រទេស​ចិនប៉ុណ្ណោះ បណ្តាល​ឱ្យ​មាន​កំហុស​ធ្ងន់​ធ្ងរ​បែបនេះ។

អត្ថបទ​បាន​បង្ហាញ​ថា​ មូលហេតុដែលសហរដ្ឋអាមេរិកបានចំណាយពេលជា​យូរ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​ខ្លួន​ គឺ​ដោយសារ​កត្តា​គន្លឹះ​មួយ​ចំនួន​ ពោលគឺ​ ធ្វេសប្រហែសនូវលទ្ធភាពនៃការនាំចូលវីរុសពីអឺរ៉ុប មាន​ទំនោរ​ក្នុង​ការ​ទម្លាក់​កំហុស​នៃ​ការ​រីករាល​ដាល​​ជំងឺឆ្លង​លើ​អ្នក​ដទៃ ការ​ធ្វើ​តេស្ត​រក​វីរុស​នៅដំណាក់​កាល​​ដំបូង​មាន​ក្របខណ្ឌតូច​ចង្អៀត​ ។ អត្ថបទ​បាន​គូស​បញ្ជាក់​ទៀត​ថា​ បុគ្គល​មួយ​ចំនួន​ក្នុងជួរ​រដ្ឋាភិបាលសហ​រដ្ឋ​ក៏​បាន​ព្រមាន​មន្រ្តី​ផ្នែក​សុខាភិបាល​សហរដ្ឋអាមេរិក​ថា​​ ការ​រីករាល​ដាលនៃ​ជំងឺ​កូវីដ​១៩​មាន​លទ្ធភាព​អាច​នឹង​កើត​ឡើង​ ក៏​ប៉ុន្តែអ្នក​សម្រេច​គោល​នយោបាយ​សំខាន់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិន​ដែល​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះរឿងនេះ​ទេ រហូត​ដល់​ខែ​មីនា​ ទើបសហរដ្ឋអាមេរិក​​ធ្វើ​តេស្ត​រកវីរុស​ក្នុង​ទ្រង់​ទ្រាយធំ នេះ​ជាការ​បណ្តែតបណ្តាល​ឱ្យ​វីរុស​កូវីដ​១៩​រីក​រាល​ដាល​ដោយ​ស្ងាតៗអស់រយៈ​ពេលជាយូរនៅ​សហរដ្ឋអាមេរិក​៕

អ្នកបកប្រែ:李展精

ពិភាក្សា()