ថ្ងៃទី១៣ ខែឧសភា អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាននៃក្រុមការងារអនុវត្តយន្តការរួមបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា បន្ទាប់ពីរោងភាពយន្តនិងរោងលោ្ខនជាដើមបើកធ្វើ្អាជីវកម្មជាប្រក្រតីវិញត្រូវធ្វើតាម
ល័ក្ខខ័ណ្ឌកំណត់ ជាពិសេសត្រូវគិតពិចារណាពី ហានិភ័យក្នុងតំបន់ ត្រូវកត់សំបុត្រតាមអនឡាញកំណត់ចំនួនមនុស្ស បង្កើនវិធានការដូចជាបាញ់ថ្នាំសម្លាប់មេរោគនិងអនុវត្តតាមការកំណត់ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លង។ក្រៅពីនេះ ការបើកសាលារៀនវិញនៅតំបន់នានាត្រូវតាក់តែងផែនការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ជាមុននិងបង្កើនវិធានការគ្រប់គ្រងបុគ្គលចេញចូល ដើម្បីធានាដល់សុខភាពរបស់គ្រូបង្រៀននិងសិស្សានុសិស្សព្រមនិងសុវត្ថិភាពក្នុងសាលរៀនផងដែរ៕