王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ការធ្វើនយោបាយតូបនីយកម្មបានត្រឹមតែធ្វើឱ្យខូចខាតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់វិនិយោគិនអាមេរិកតែប៉ុណ្ណោះ

2020-05-14 15:13:20 cri

      ថ្ងៃទី​១៣ខែឧសភា ក្នុងពេល​ធ្វើ​សន្និសីទសារព័ត៌មាន​ជាប្រចាំ​​ ​លោចាវលីជាន​អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​បាន​ថ្លែង​ថា​ ការបង្កើតឧបសគ្គដល់​វិនិយោគិនអាមេរិក​ចូលទីផ្សារចិន​ក្រោមលេសសន្តិសុខជាតិ​ ​បាន​ត្រឹមតែធ្វើ​ឱ្យខូចខាត​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​​របស់​វិនិយោគិន​អាមេរិក​តែប៉ុណ្ណោះ​។​

      តាមការផ្សាយដំណឹង​ឱ្យដឹងថា​ បច្ចុប្បន្ននេះ​ ​រដ្ឋាភិបាលអាមេរិក​បាន​សំណូមពរ​ឱ្យ​មូលនិធិសោធន​និវត្តន៍សហព័ន្ធ​អាមេរិក​បញ្ឈប់​ឬ​ដកការ​វិនិយោគចេញពី​ប្រទសចិន​។​ ​ពេល​ឆ្លើយតបនឹង​សំណួរពាក់ព័ន្ធ​ ​លោក​ចាវលីជាន​បាន​ថ្លែង​ទៀតថា​ ​ធាតុពិតនៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ចិននិង​អាមេរិក​គឺ​ការ​ផ្តល់ផលប្រយោជន៍ដល់គ្នានិង​ឈ្នះ-ឈ្នះ​។ ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ ​ទីផ្សារមូលធនចិន​មានប្រជាប្រិយភាពខ្លាំងឡើងៗ​ពីសំណាក់វិនិយោគិន​ទូទាំង​ពិភពលោក​ក្នុងនោះ​បូករួម​ទាំង​អាមេរិក​ផង ​នេះបាន​បង្ហាញពី​ទំនុក​ចិត្ត​របស់​វិនិយោគិន​ចំពោះ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់ប្រទេសចិន​ដែល​មាននិន្នាការ​ទៅរក​ភាព​ល្អប្រសើ​ក្នុងភាពនឹងនរ និងការ​ទទួលស្គាល់ចំពោះ​ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅនូវ​កំណែទម្រង់​និងបើកទូលាយ​នៃ​ទីផ្សារមូលធនចិនផងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស