ថ្ងៃទី១២ខែឧសភា លោក Fauci ប្រធានមន្ទីរស្រាវជ្រាវជំងឺអាឡែរហ្ស៉ីនិងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានថ្លែងសារព្រមាននៅក្នុងសចនាការនៃរដ្ឋសភាអាមេរិកដែលបើកធ្វើនៅក្រុងវ៉ាស៊ីនតនថា ប្រសិនបើរដ្ឋនានាមិនអើពើនឹងគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកទេ នោះវានឹងមានលិទ្ធភាពបណ្តាលឱ្យអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងយ៉ាងខ្លាំងដោយសារការស្តារសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញលឿនពេក វាជារឿងគ្រោះថ្នាក់ផងដែរ ។
ម្ខាងជាការព្រមានរបស់អ្នកជំនាញវេជ្ជសាស្រ្ត ឯម្ខាងទៀតសេតវិមានអំពាវនាវរដ្ឋនានាឱ្យស្តារសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗ។ កាសែតUSA TODAY ចុះផ្សាយដោយត្រង់ៗថា នេះជា”ការប្រយុទ្ធតតាំងរវាងប្រធានាធិបតីនិងវិទ្យាសាស្រ្ត”។ ក្នុងនាមជាអ្នកវិទ្យាសាស្រ្ត គ្រូពេទ្យ និងមន្រ្តីផ្នែកសុខាភិបាលសាធារណៈ លោក Fauci បានថ្លែងថា លោក”បានលើកសំណើរដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រត្រឹមត្រូវបំផុត” ទស្សនរបស់លោក” មិនមែនក្នុងគោលបំណងនយោបាយឬដើម្បីគណបក្សណាមួយនោះទេ”។
ប្រព័ន្ធសារព័ត៌មាន CNN បានចុះផ្សាយវិភាគនៅថ្ងៃទី១២ខែឧសភាថា លោកដូណាល់ត្រាំហាក់ដូចជាកាន់តែចាប់អារម្មណ៍លើការដែលថាតើខ្លួនលោកអាចទទួលបានអត្រាគាំទ្រខ្ពស់ឬអត់ មិនមែនបញ្ហាទប់ទល់នឹងជំងឺឆ្លងបានឬអត់នោះទេ៕