翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រទេសចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មលើវិស័យសិក្សាស្រាវជ្រាវវ៉ាក់សាំងនិងផលិតសម្ភារៈវេជ្ជសាស្រ្តផ្សេងទៀតសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19

2020-05-14 15:38:42 cri

      ថ្ងៃទី ១៣ ខែ​ឧសភា នៅក្រុង​ប៉េកាំង លោក​Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​រីករាយ​បន្ត​រួម​សហការ​ជា​មួយ​ប្រទេសកាណាដា​និង​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ពន្លឿន​ការ​សិក្សាស្រាវជ្រាវ​និង​ផលិតសម្ភារៈ​​វេជ្ជសាស្រ្ត​សម្រាប់ប្រយុទ្ធ​​ប្រឆាំងនឹង​ជំងឺ​COVID-19​  ​ដើម្បី​ធ្វើ​កិច្ច​ខិតខំ​ប្រឹង​ប្រែងក្នុង​ការ​គាំពារសន្តិសុខ​សុខាភិបាល​ជា​សកល​និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ។

      សូម​បញ្ជាក់​ថា តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា ថ្ងៃទី ១២ ខែ​ឧសភា គណៈកម្មាធិការ​សិក្សា​ស្រាវជ្រាវ​ជាតិ​កាណាដា​បាន​បង្ហាញ​ថា ប្រទេសកាណាដា​និង​ចិន​បាន​និង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រុមហ៊ុន​​ជីវសាស្រ្ត​Kangxinuoចិន​ ដើម្បី​ក្រាល​ផ្លូវ​សម្រាប់​ការ​ធ្វើ​ពិសោធន៍​ខាង​វ៉ាក់សាំង​នៅកាណាដា​នា​ពេល​អនាគត ។ ពេល​ឆ្លើយ​តប​នឹង​សំណួរ​ពាក់ព័ន្ធ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​កាលពី​ថ្ងៃដដែល លោក​Zhao Lijian​បាន​ចង្អុលបង្ហាញ​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​វ៉ាក់សាំង​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ ដែលវា​ជា​គន្លឹះ​សម្រាប់​មនុស្សជាតិ​យក​ជ័យ​ជម្នះ​លើ​ជំងឺ​ឆ្លង​ ។ ​​ភាគី​ចិន​បាន​និង​កំពុង​ធ្វើកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​សកម្មផ្នែក​សិក្សា​ស្រាវ​ជ្រាវ​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំង​​ជា​មួយ​បណ្តា​ប្រទេស​ក៏​ដូចជា​កាណាដា​ផង​ដែរ ៕​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស