王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងអគ្គលេខាធិការបក្សសំណេះសំណាលជាមួយកសិករនៅតាមវាលស្រែពី ការបម្រះខ្លួនចេញពីភាពក្រីក្រ

2020-05-12 16:43:03 cri

图片默认标题_fororder_webwxgetmsgimg (16)

      ថ្ងៃទី១១ខែឧសភា លោកស៊ីជីនភីងអគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​​បាន​អញ្ជើញចុះត្រួតពិនិត្យ​ការងារនៅ​ខេត្ត​សានស៊ីប្រទេសចិន​។ ​នៅ មូលដ្ឋានដាំដុះផ្កា Daylili សរីរាង្គតាមស្តង់ដារនៃ​ខណ្ឌ​យនចូវក្រុង​តាថុង ​លោកស៊ីជីនភីង​បាន​ជួបសំណេះសំណាលយ៉ាង​ស្និទ្ធស្នាល​ជា​មួយ​អ្នកភូមិដែលកំពុងធ្វើស្រែចម្ការ​។​ លោក​បានថ្លែងថា មុខរបរដាំដុះផ្កា Daylili មាន​អនាគតអភិឌ្ឍន៍ល្អណាស់​ ​ត្រូវតែ​ការពារ​​និង​​អភិវឌ្ឍ​មុខរបរនេះ​ឱ្យបាន​ល្អ​ ដើម្បីធ្វើ​ឱ្យ​វា​ក្លាយ​ទៅជា​ផ្លូវមួយ​សម្រាប់​ប្រជាជន​មានជីវភាពធូរធារ

     ខណ្ឌ​យនចូវធ្លាប់ជា​តំបន់​ក្រីក្របំផុត​មួយ​។ ​ដើម្បី​បម្រះខ្លួនចេញពី​ភាពក្រីក្រ ​តំបន់​នេះ​បាន​អភិវឌ្ឍ​យ៉ាងសកម្ម​នូវ​មុខរបដាំដុះ​ផ្កាDaylili      បច្ចុប្បន្ន​ទំហំដាំដុះផ្កា​ Daylili មាន​ដល់ទៅ​ ១,១៣ ម៉ឺនហិកតា តម្លៃផលិត​កម្ម​មាន​ទំហំ ៧០០ លានយាន់ប្រាក់ចិន​ ​ដែល​បាន​ជំរុញ​ដោយ​មាន​ប្រសិទ្ធភាពឱ្យ​អ្នក​ក្រីក្រ​ជាង​១៥០០០គ្រួសារ​នៅ​ក្រុង​តាថុង​បម្រះខ្លួនចេញ​ពី​ភាពក្រីក្រ​និង​មាជីវភាពធូរធារជាំ​បណ្តើរៗ​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស