ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ជាទិវាបេតិកភណ្ឌវប្បធម៌និងធម្មជាតិ ។ ដល់ពេលនោះ វេទិកាលក់ទំនិញតាមអនឡាញដូចជាអាលីបាបា ជីងទុងនិងស៊ូនីងជាដើមនឹងរួមគ្នារៀបចំ“ទិវាទិញទំនិញបេតិកភណ្ឌវប្បធម៌អរូបី”។
មន្រ្តីទទួលខុសត្រូវនៃនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបីនៃក្រសួងវប្បធម៌និងទេសចរណ៍ចិនបានថ្លែងថា បេតិកភណ្ឌវប្បធម៌អរូបីមានឧត្តមភាពដ៏វិសេសវិសាលក្នុងការជំរុញការប្រកបអាជីព ក៏ដូចជាបានដើរតួនាទីដ៏សំខាន់ក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រផងដែរ ។ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់សម្រាប់ការយកឈ្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ ការរៀបចំ“ទិវាទិញទំនិញបេតិកភណ្ឌវប្បធម៌អរូបី”ក្នុងពេលនេះគឺមានអត្ថន័យជាវិជ្ជមានចំពោះការជួយដល់អ្នកស្នងមរតកបេតិកភណ្ឌវប្បធម៌អរូបី អង្គភាពការពារគម្រោងវប្បធម៌អរូបីនិងសហគ្រាសពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនឱ្យពុះពារផលប៉ះពាល់ពីជំងឺឆ្លង ជំរុញការចូលបម្រើការងារឡើងវិញនិងស្តារផលិតកម្មឡើងវិញ ក៏ដូចជាជំរុញការប្រើប្រាស់ក្នុងសង្គមផងដែរ ៕