马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយអាមេរិកដែលញៀនការនិយាយកុហក

2020-05-10 16:49:33 cri

     កាលពីថ្ងៃទី​៧ខែ​ឧសភា ​កាសែតTheSydney Morning Heraldអូស្រ្តាលីបាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើងថា ​ភាគី​អូស្រ្តាលីសំដែងការព្រួយបារម្ភ​ចំពោះ​ការអះអាង​របស់​អាមេរិកអំពី​វីរុស​កូវីដ​១៩កើត​ចេញ​ពី​បន្ទប់ពិសោធន៍​ក្រុង​វូហាន ​ដោយបាន​លាតត្រដាង​ថា​ ឯកសារសម្ងាត់មួយ​ច្បាប់​ដែលប្រព័ន្ធ​សារ​ព័ត៌មាន​អូស្រ្តាលីបាន​ផ្សាយ​នា​ពេល​កន្លង​ទៅ​នេះពាក់ព័ន្ធវីរុសកូវីដ​១៩ប្រហេល​កើត​ចេញ​ពី​មន្ទីរ​ស្រាវជ្រាវ​វីរុស​ក្រុង​វូហាន​គឺ​មាន​ប្រភពដើម​ពី​ការ​ផ្សាយ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​ដោយ​កាត់តក្លែងក្លាយ។​រដ្ឋាភិបាល​អូស្រ្តាលី​និង​ស្ថាប័ន​ស៊ើបការណ៍សម្ងាត់សុទ្ធតែ​សង្ស័យ​ថា​ឯកសារ​នេះ​ប្រហែល​ត្រូវ​ទម្លាយ​ដោយបុគ្គលិកម្នាក់​នៃ​ស្ថានទូតអាមេរិក​ប្រចាំ​នៅកង់បេរ៉ាដោយ​ចេតនា។

     ព្រមពេល​ជាមួយគ្នា ​មាន​ប្រព័ន្ធសារ​ព័ត៌មាន​កាន់តែ​ច្រើន​បាន​លាតត្រដាង​នូវ​ការ​ដែល​មន្រ្តី​ការ​ទូត​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​អូស្រ្តាលីបាន​ផ្តល់​ព័ត៌មាន​ដ៏​ក្លែងក្លាយ​ដល់​ប្រព័ន្ធ​សារ​ព័ត៌មាន​ក្នុង​តំបន់។កាសែតDerSpiegelអាល្លឺម៉ង់បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៨ខែ​ឧសភា​ថា​ ​មាន​ឯកសារ​ផ្ទៃក្នុង​មួយ​ច្បាប់ដែល​ផ្តល់​ឱ្យ​លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាល្លឺម៉ង់​បាន​បង្ហាញ​ថា​ ពាក្យ​សម្តី​របស់​រដ្ឋាភិបាល​អាមេរិក​អំពី​វីរុស​កូវីដ​១៩​កើត​ចេញ​ពី​បន្ទប់​ពិសោធន៍​ក្រុង​វូហាន​គឺ​ចង់​បង្វែរ​ការយកចិត្តទុកដាក់​របស់​ប្រជាជននិង​ដើម្បី​លាក់បាំងកំហុស​ឆ្គង​របស់​ខ្លួន​និង​បញ្ជូនការខឹងក្តៅក្រហាយ​របស់​ប្រជាជន​អាមេរិក​ទៅ​ឱ្យ​ប្រទេស​ចិន។

     ការពិតជាក់ស្តែង​បង្ហាញ​ឱ្យ​ឃើញថា ​រដ្ឋាភិបាល​អាមេរិក​បាន​ផ្តាច់ការគាំទ្រ​ជា​ប្រាក់ដល់អង្គការ​សុខភាព​ពិភពលោកដែល​កំពុង​សម្របសម្រួល​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។លោកនិពន្ធនាយក​នៃ​ទស្សនាវដ្តីTheLancetបាន​ទិទៀនអាមេរិក​មាន​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សលោក។​មន្រ្តី​សហភាព​អឺរ៉ុបបាន​ទិទៀនអាមេរិក​កំពុងឯកោខ្លួន​ដោយ​ខ្លួន​ឯងដោយសារ​អាមេរិក​អវត្តមាន​ក្នុង​មហាសន្និបាត​អន្តរជាតិ​បរិច្ចាគ​ប្រាក់​ដើម្បី​ទប់​ទល់​នឹង​ការ​រីករាល​ដាល​នៃ​វីរុស​កូវីដ​១៩។​ចំណែក​មន្រ្តី​ទូត​អាមេរិក​នៅ​តែ​អះអាង​ដោយ​មិន​អៀនខ្មាសថា​អាមេរិក​នឹង​បន្ត​ដឹកនាំ​ការ​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​លើ​ពិភពលោក។

   តាំង​ពី​ផ្ទុះករណី​ជំងឺ​កូវីដ​១៩មក ​អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​តែងតែ​និយាយ​ភូតកុហក​និង​បង្កើត​ចចាមអារ៉ាមដើម្បី​ទម្លាក់​ទំនួល​ខុសត្រូវ​ទៅ​លើ​ប្រទេស​ចិន​ក្នុង​គ្រប់​មធ្យោបាយ​ដែល​បាន​ក្លាយ​ទៅ​ជា​កម្លាំង​អាក្រក់​មាន​លក្ខណៈ​បោកបញ្ឆោតនិង​បំផ្លាញ​ក្នុង​ឆាកមតិ​អន្តរជាតិរួច​ហើយ។

សោកនាដកម្មក្នុង​លោក​ដែល​មាន​ជនអាមេរិក​ចំនួន​៧ម៉ឹន៧ពាន់នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​គួរធ្វើ​ឱ្យ​អ្នក​នយោបាយ​អាមេរិក​ភ្ញាក់ផ្អើល។កុំឱ្យ​ពាក្យ​ភូតកុហកនិង​ការ​បោកបញ្ឆោត​របស់​អ្នក​នយោបាយ​អាមេរិក​មួយចំនួន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​​ខ្លួន​ក្នុង​​ប្រវត្តិសាស្រ្ត​អាមេរិក​។

图片默认标题_fororder_微信图片_20200510160249

图片默认标题_fororder_微信图片_20200510160300

图片默认标题_fororder_微信图片_20200510160313

 

អ្នកបកប្រែ:马小青
ប្លុកពិសេស