邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ពិភាក្សាតាមទូរស័ព្ទជាមួយលោកភូទីន

2020-05-09 14:11:40 cri

       កាលពីយប់​ថ្ងៃទី ៨ ខែឧសភា  ​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក ភូទីន ​ប្រធានាធិបតី​​រុស្ស៊ី។

      លោក ស៊ី ជីនភីង ​​បាន​តំណាង​ឱ្យ​​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​ ​ចូលរួម​អបអរ​សាទរ​ជាមួយ​លោក ភូទីន​និង​ប្រជាជនរុស្ស៊ី ​ក្នុងឱកាស​​គំរប់​ខួបទី ៧៥ នៃទិវា​ជ័យជំនះ​សង្គ្រាម​ការពារ​ជាតិ​សូវៀត​ ​​ថ្ងៃទី ៩ ខែឧសភា​។​

      លោក ស៊ី ជីនភីង ​បាន​សង្កត់ធ្ងន់ថា  ​​​ប្រទេសចិន​មាន​ឆន្ទៈ​រួមជាមួយ​រុស្ស៊ី ​គាំពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​សមទ្ធិផល​ជោគជ័យ​នៃ​សង្គ្រម​លោក​លើក​ទីពីរ​និង​យុត្តិធម៌​អន្តរជាតិ។ ​សហគមន៍​អន្តរជាតិ​​គួរ​អនុវត្ត​ស្មារតី​​នៃ​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​ ​ប្រព្រឹត្តិ​យ៉ាង​សកម្ម​នូវ​​ទស្សនៈគំនិត​ស្តីពី​​សហគមន៍​រួម​វាសនា​សម្រាប់​មនុស្សជាតិ​ ​ចាប់ដៃគ្នា​ដើម្បី​យក​ឈ្នះ​លើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-19។

      ជា​ការឆ្លើយ​តប  ​លោក​ ​ភូទីន ​បាន​ថ្លែងថា  ​​រុស្ស៊ី​មាន​ឆន្ទៈ​​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ជាមួយ​ចិន​ ​ដើម្បី​​រួមគ្នា​បង្ហាញ​នូវ​​សេចក្តីសម្រេច​ចិត្ត​ក្នុង​ការរក្សា​គាំពារ​​សន្តិសុខ​ពិភពលោក។ ​ប្រទេស​រុស្ស៊ី​មាន​ឆន្ទៈ​រៀនសូត្រ​​បទពិសោធន៍​បង្ការ​ជំងឺ​ឆ្លង​ពី​​ចិន​ ​ប្រឆាំង​ការដែល​​កម្លាំង​ខ្លះ​យក​ជំងឺ​ឆ្លង​ធ្វើជាលេស​ដើម្បី​​រិះគន់​លើ​​​​ចិន​  ​​​រុស្ស៊ី​​នឹង​ឈរជាមួយ​ចិន​យ៉ាង​ម៉ឺងម៉ាត់៕​​​​

 

图片默认标题_fororder_1210609989_15889811427711n

图片默认标题_fororder_1210609989_15889811427721n

图片默认标题_fororder_1210609989_15889811427701n

អ្នកបកប្រែ:邓倩
ប្លុកពិសេស