徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគ៖អ្នកនយោបាយអាមេរិកចង់កុហកនិងបិទបាំងពិភពលោកដល់ពេលណាទៀត?

2020-05-07 13:45:28 cri

    ពេល​កន្លងទៅ​ថ្មីៗនេះ លោកMichael Melham អភិបាល​ក្រុងBelleville រដ្ឋញូវជឺស៊ី​អាមេរិក​បានថ្លែងថា​លោកបាន​ឆ្លងវីរុស​កូវីដ១៩​កាលពី​ខែវិច្ឆិកា​ឆ្នាំទៅ​ដែល​កើតឡើង​មុនពេល​អាមេរិក​រាយការណ៍ពី​ករណីឆ្លង​ដំបូង​រហូតដល់ទៅ ២ ខែ បានបកអាក្រាតពី​ពាក្យកុហក​របស់​អ្នកនយោបាយ​អាមេរិក​ដែល​អួតអាងថា​ខ្លួន​មានតម្លាភាព​ក្នុងការ​ផ្តល់ព័ត៌មាន​ស្តីពី​ជំងឺកូវីដ១៩ ។

    បច្ចុប្បន្ន ករណីឆ្លង​និង​ករណី​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩​នៅសហរដ្ឋ​អាមេរិក​ឈរនៅ​លំដាប់​ទីមួយ​លើទូទាំង​ពិភពលោក តើអ្នកនយោបាយ​អាមេរិក​ចង់​ភូតភរ​និងបិទបាំង​ពិភពលោក​ដល់​ពេលណា​ទៀត?

    ចំណុច​គួរឱ្យ​សង្ស័យទី ១ ពេលវេលា​ចាប់ផ្តើម​ផ្ទុះ​ជំងឺកូវីដ១៩​ក្នុងប្រទេស​អាមេរិក​មិនច្បាស់លាស់ ។ មុនពេល​លោកMichael Melham ចេញមុខ​ថ្លែងដូច​ខាងលើ លោកRobert Redfield ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​នៃអាមេរិក​ ក៏ធ្លាប់​ទទួលស្គាល់​ជាសាធារណៈថា នៅរដូវ​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​នាខែកញ្ញា​ឆ្នាំ ២០១៩ ករណីស្លាប់​ដោយសារ​គ្រុនផ្តាសាយ​មួយចំនួន​តាមពិតគឺ​ជំងឺកូវីដ១៩ ។

    ចំណុច​គួរឱ្យ​សង្ស័យទី ២ ដោយសារ​ភាពអសមត្ថភាព​របស់រដ្ឋាភិបាល​អាមេរិក ការធ្វើ​ស្ថិតិ​ស្តីពី​ករណីឆ្លង​និងករណី​ស្លាប់​នៅអាមេរិក​ត្រូវធ្វើ​ឡើង​ដោយ​សាលាឧត្តមសិក្សា ។ ទោះជា​អង្គការ​សុខភាព​ពិភពលោក​និង​តំបន់​ជាច្រើន​នៃពិភពលោក​បាន​ដាស់តឿនឱ្យ​ប្រុងប្រយ័ត្ន តែរដ្ឋាភិបាល​អាមេរិក​នៅតែ​ធ្វើរឿង​ផ្ទុយ​ទៅវិញ ។ តើពួកគេ​ចង់​បិទបាំង​ពីអ្វី?

    ចំណុច​គួរឱ្យ​សង្ស័យទី ៣ រដ្ឋាភិបាល​អាមេរិក​បំបិទមាត់​អ្នកវិទ្យាសាស្ត្រ​យ៉ាងកម្រោល ។ ហេតុអ្វី​អ្នកនយោបាយ​អាមេរិក​ព្រួយបារម្ភពី​អ្នកវិទ្យាសាស្ត្រ​ក្នុង​ប្រទេសខ្លួន ? តើខ្លាច​ពួកគេ​លាតត្រដាងពី​ការពិត​ឬ?

    ចំណុច​គួរឱ្យ​សង្ស័យទី ៤ ក្នុងនាមជា​ប្រទេស​រីកលូតលាស់​បំផុត​លើពិភពលោក ហេតុអ្វី​ការបញ្ជារទិញ​សម្ភារៈ​វេជ្ជសាស្ត្រ​និង​ព័ត៌មាន​សម្របសម្រួល​របស់អាមេរិក​មានភាព​ច្របូកច្របល់​បែបហ្នឹង ហើយ​តម្រូវឱ្យ​រដ្ឋនានា​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​ដោយ​រៀងៗខ្លួន ។

    អ្នកផង​ទាំងពួង​បាន​មើលឃើញ​ច្បាស់ហើយថា អ្នកនយោបាយ​ក្រុងវ៉ាស៊ីតោន​កំពុង​បិទបាំងពី​ព័ត៌មាន​ស្តីពី​ជំងឺកូវីដ១៩​ក្នុងស្រុក​ម្តងហើយ​ម្តងទៀត បង្កឧបសគ្គ​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុងការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩​នៅ​ទូទាំង​ពិភពលោក ក្នុង​គោលបំណង​បិទបាំង​ភាពអសមត្ថភាព​របស់ខ្លួន ។ ប្រឈមមុខ​នឹងជីវិត​ជនស្លូតត្រង់​ដែលបាន​បាត់បង់​ទៅ តើមិនត្រូវ​ដេញដោលពី​ទំនួលខុសត្រូវ​របស់​អ្នកនយោបាយ​អាមេរិក​ដែល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទេឬ?

អ្នកបកប្រែ:徐晓霞

ពិភាក្សា()