李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគ សេដ្ឋកិច្ចចិនកំពុងស្តារឡើងវិញដោយល្បឿនលឿនដោយមានទេសចរសរុប១១៥លាននាក់បានដើរកម្សាន្តក្នុងអំឡុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ

2020-05-07 15:10:48

ទេសចរប្រមាណ​១១៥លាន​នាក់​បានដើរកម្សាន្តក្នុងប្រទេស​ចិនក្នុងអំឡុង​ថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិដែល​ទើបកន្លងផុតទៅ ​។ទីផ្សារ​ទេសចរណ៍ក្នុង​ស្រុកនៃ​​ប្រទេស​​ចិនមានចរន្ត​កំពូលជាលើកទី១​ក្នុង​​ថ្ងៃឈប់​សម្រាកបន្ទាប់​ពី​ករណី​ជំងឺ​កូវីដ១៩ត្រូវ​បាន​គ្រប់គ្រង​ដោយ​មាន​ប្រសិទ្ធភាព។ប្រការនេះបាន​បញ្ជាក់ពី​ការ​ប៉ាន់​ប្រមាណជាទូទៅរបស់​សេដ្ឋវិទូអន្តរជាតិកាលពីពេលមុន​គឺ​​ ផល​ប៉ះពាល់​នៃ​ករណី​ជំងឺ​កូវីដ​១៩មាន​រយៈ​ពេល​ខ្លី តម្រូវការ​​ខាងចំណាយ​និង​​ប្រើប្រាស់របស់អ្នកប្រើប្រាស់ចិន​កំពុង​ជំរុញ​សេដ្ឋកិច្ចចិនឱ្យ​ស្តារ​ឡើងវិញដោយ ​ល្បឿនលឿន។

គួរ​បញ្ជាក់ថា ​វិធានការមួយ​ចំនួន​សម្រាប់​ជំរុញការចំណាយ​និងការ​ប្រើប្រាស់នៃ​ប្រទេស​ចិន​កំពុងបង្ហាញពី​លទ្ធផលល្អប្រសើរ។ក្នុងអំឡុងពេល​ថ្ងៃឈប់សម្រាក​រយៈ​ពេល៥ថ្ងៃ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​​ ​ប្រាក់ចំណូលទេសចរណ៍ក្នុង​ស្រុករបស់​ប្រទេស​ចិន​ត្រូវជា​៤៧៥៦០​លានយាន់ប្រាក់ចិន ​ដែល​ទទួលបាន​ក្នុង​បរិបទកំពុងបង្ការនិងគ្រប់គ្រង​ជំងឺឆ្លងដែលមានការ​​ដាក់​កំហិត​មួយ​ចំនួន​ដដែលនិង​បរិមាណភ្ញៀវទេសចរជាអតិបរមាក្នុង​តំបន់​រមណីយដ្ឋាន​ត្រូវ​បានកំណត់មិន​លើសពី៣០% ​។អាជីវកម្ម​រងឥទ្ធិពលខ្លាំងបំផុត​ពី​ករណីជំងឺ​ឆ្លង​ដូចជា​ទេសចរណ៍​​និង​កន្លែងផ្តល់សេវាប្រើប្រាស់ដោយផ្ទាល់​ដូចជាហាងលក់​ទំនិញ ​ភោជនីយដ្ឋាន​និង​សណ្ឋាគារ​​​ជាដើមកំពុងស្តារឡើងវិញដោយមាន​សណ្តាប់ធ្នាប់។

លោក Katy Hubertyប្រធានស្រាវជ្រាវមូលបត្រនៃ Morgan Stanleyបាន​ថ្លែង​នា​ពេល​កន្លង​ទៅ​នេះ​ថា ​ពាណិជ្ជករផ្គត់ផ្គង់បច្ចេកទេសត្រូវបាន​លើក​ទឹកចិត្តដោយមើល​ឃើញពី​​ល្បឿនអភិវឌ្ឍន៍នៃផលិតកម្មរបស់​ចិនបន្ទាប់ពី​ករណីជំងឺកូវីដ១៩ ​ដែលបាន​ពង្រឹង​នូវ​ជំនឿ​ចិត្ត​របស់​ពូកគេក្នុងការបន្តធ្វើផលិតកម្មនៅប្រទេស​ចិន។

ប្រទេស​ចិនមាន​អត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចពិភពលោកជិត៣០%រយៈ​ពេលជា​​ច្រើនឆ្នាំកន្លង​ទៅ ​ប្រទេស​ចិន​បាន​គ្រប់គ្រង​ករណីជំងឺ​ឆ្លងដោយមាន​ប្រសិទ្ធភាពនិង​បង្កើន​ល្បឿនឱ្យ​បុគ្គលិក​ចូល​បម្រើ​ការងារវិញ​និងស្តារផលិតកម្មឡើងវិញដែលបាន​បង្កើនជំនឿចិត្តនិងកម្លាំង​ចលករក្នុង​ការ​ស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។កាសែតFinancial Timesអង់គ្លេសបាន​ចុះផ្សាយ​ថា ​អ្នក​វិភាគសម្គាល់ថា ​ ទីផ្សារមូលបត្រអាមេរិកលេចចេញកំណើន​​យ៉ាង​​ខ្លាំងកាលពី​ខែ​មេសា ​មានមូលហេតុមួយចំនួនគឺការ​រំពឹងថាប្រទេស​ចិនអាចនាំមុខក្នុងការស្តារសេដ្ឋ​កិច្ចពិភពលោកឡើងវិញ។

ប្រឈមនឹងករណីកូវីដ១៩ដែល​ជាវិបត្តិសុខាភិបាលសាធារណៈទូទាំងពិភពលោក ​សេដ្ឋកិច្ចចិនបាន​បង្ហាញនូវ​កម្លាំងស្តារឡើងវិញនិងភាពរឹងមាំ ​ខណៈបានលេចចេញ​ចំណុចកំណើនថ្មីជា​ច្រើនដែលបាន​បញ្ជាក់យ៉ាងពេញលេញថា មូលដ្ឋានអភិវឌ្ឍន៍​ទៅ​រកទិសដៅល្អក្នុប្រសើរង​រយៈពេលយូរនៃ​​សេដ្ឋកិច្ចចិនគឺមិនកែប្រែទេ។

ពេល​បច្ចុប្បន្ននេះ ​សភាពការណ៍បង្ការនិងគ្រប់គ្រងជំងឺឆ្លងនៅ​ទូទាំ​ង​ពិភពលោក​នៅ​មាន​ភាព​តានតឹង​ដដែល ​គ្មាន​ប្រទេស​ណាមួយអាចយកឈ្នះលើជំងឺ​ឆ្លងដោយខ្លួនឯងនោះ​ទេ។​មិនថា​ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងឬការ​ស្តារសេដ្ឋកិច្ចឡើងវិញសុទ្ធតែត្រូវការកិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ។

 

图片默认标题_fororder_微信图片_20200507151734

 

图片默认标题_fororder_微信图片_20200507151734

 

图片默认标题_fororder_微信图片_202005071517341

 

图片默认标题_fororder_微信图片_202005071517341

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()