徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

តើវីរុសកូវីដ-១៩មានប្រភពចេញពីបន្ទប់ពិសោធន៍មែនទេ? គ្មានលទ្ធភាពនោះទេ! សូមមើលពីមូលហេតុ ៤ របស់អ្នកជំនាញផ្នែកវីរុសនៃអាមេរិក

2020-05-04 15:26:13 cri

    កាលពី​ថ្ងៃទី ២ ខែឧសភា ទស្សនាវដ្តី​Business insider បាន​ផ្សាយដំណឹង​ឱ្យដឹងថា លោកស្រី​Jonna Mazet អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​នៃសកលវិទ្យាល័យ​California សាខា​Davis ដែលធ្លាប់​បណ្តុះបណ្តាល​បុគ្គលិក​នៃវិទ្យាស្ថាន​វីរុស​ក្រុងវូហាន​ព្រមទាំង​បាន​ចូលរួម​កិច្ចសហប្រតិបត្តិការ​បានសម្គាល់ថា ការឆ្លង​វីរុស​កូវីដ-១៩ គ្មានលទ្ធភាព​កើតចេញពី​បន្ទប់ពិសោធន៍​នោះទេ លោកស្រី​បានលើកពី​មូលហេតុ​ចំនួន ៤ ។

    មូលហេតុ​ទី ១ គំរូវីរុស​ក្នុង​បន្ទប់ពិសោធន៍​មិន​ស៊ីគ្នានឹង​វីរុស​កូវីដ-១៩ ទេ ។

    អត្ថបទ​បានចែងថា លោកស្រី​Jonna Mazet ថ្លែងថា សហការី​របស់​លោកស្រី​បានប្រៀបធៀប​ក្រុមហ្សែន​នៃវីរុស​កូវីដ-១៩​ជាមួយនឹង​វីរុស​លើសត្វ​ប្រចៀវ​ផ្សេងទៀត​ដែល​ក្រុមការងារ​លោកស្រី​ធ្លាប់ប្រមូល​ពីមុន ឃើញថា​ពួកវា​មិន​ស៊ីគ្នាទេ ។

ព្រម​ជាមួយនេះ លោកស្រី​ថ្លែងថា សហការី​របស់​លោកស្រី​បញ្ជាក់ថា នៅមុន​ផ្ទុះ​ជំងឺកូវីដ-១៩ មិនដែល​ធ្លាប់រក​ឃើញ​វីរុស​បែបនេះ​ទេ ។

    មូលហេតុ​ទី ២ បន្ទប់ពិសោធន៍​សុទ្ធតែ​អនុវត្តតាម​កិច្ចព្រមព្រៀង​សន្តិសុខ​ដ៏តឹងរ៉ឹង ។

    មូលហេតុ​ទី ៣ វីរុស​កូវីដ-១៩​ជាវីរុស​ថ្មីបំផុត​មួយប្រភេទ​ដែល​ឆ្លងទាំង​មនុស្ស​និងសត្វ ។

    មូលហេតុ​ទី ៤ មនុស្ស​សាមញ្ញ​កាន់តែ​ងាយ​ប៉ះពាល់​ជាមួយ​វីរុសនេះ​ជាង​បុគ្គលិក​សិក្សា​ស្រាវជ្រាវ ៕

អ្នកបកប្រែ:徐晓霞

ពិភាក្សា()