孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Steve Bannon អ្នកនាំមុខប្រឆាំងចិនមានចេតនាធ្វើឱ្យពិភពលោកច្របូកច្របល់

2020-05-04 17:29:19 cri

    ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ ​លោក ​Steve ​Bannon ​អ្នកខាង​ស្តាំនិយម​នៃ​អាមេរិកបាន​មួល​បង្កាច់ពី​វិធានការគ្រប់គ្រង​ការរីករាលដាល​នៃជំងឺឆ្លង​របស់​ប្រទេស​ចិនក្នុង​ពេល​ផ្តល់​សម្ភាសន៍ ​​ហើយ​អះ​អាងដោយ​គ្មាន​ភស្តុតាងថា​ប្រទេស​ចិន​ត្រូវតែ​ទទួលខុសត្រូវលើការខូចខាត​ផ្នែក​សេដ្ឋកិច្ចចំពោះ​ការ​រីក​រាល​ដាលនៃជំងឺឆ្លង​លើកនេះ។

    បន្ទាប់ពី​លោក ​Steve ​Bannon ​ត្រូវ​បាន​បណ្តេញ​ចេញពី​សេតវិមាន​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៧ ​លោកបាន​ឃោសនាពី ​ការគំរាមកំហែង​នៃប្រទេស​ចិន​នៅក្នុង​កាលៈទេសៈ​ជាច្រើនក្នុង​​ទស្សនៈសង្រ្គាម​ត្រជាក់។ ​ក្នុងការផ្តល់​បទសម្ភាសន៍​មួយនៅពេល​កន្លងទៅ ​លោក​បាន​មួល​បង្កាច់បក្សកាន់​អំណាច​នៃ​ប្រទេស​ចិនថា ​ខំទប់ស្កាត់​ការ​រីក​រាល​ដាល​​នៃ​ជំងឺ​ឆ្លងក្នុង​ប្រទេស​ខ្លួនតែបុណ្ណោះ ​ប៉ុន្តែមិន​អើពើការ​រីករាល​ដាល​នៅតំបន់​ផ្សេង​ទៀត​លើ​ពិភពលោក​នោះទេ​ក្នុងចេតនា​ឱ្យប្រទេស​ចិន​បដិបក្ខ​គ្នា​ជា​មួយ​សហគមន៍​អន្តរជាតិ ​និងស្វែងរក​លេសដើម្បី​ឆក់ប្លក់ពី​ប្រទេស​ចិន។

    គួរបញ្ជាក់ថា ​ពាក្យសម្តី​របស់លោក ​Steve ​Bannon ​មិនអាច​កែប្រែ​ការពិត​បានទេ ​គ្មានអ្វី​គួរ​ឱ្យ​សង្ស័យឡើយ ​ប្រទេស​ចិនបាន​រាយការណ៍​ពី​ករណី​ជំងឺ​ឆ្លង​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​ដោយ​ទាន់ពេលវេលា ​ចែករំលែកនូវ​លំដាប់​ហ្សែន​នៃ​ជំងឺ​កូវីដ​១៩ជា​មួយ​ពិភពលោក​ទាំង​មូលដោយ​ទាន់ពេលវេលា​និងធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ​រវាង​អ្នកជំនាញ​វេជ្ជសាស្រ្តខាងការ​​បង្ការនិង​គ្រប់គ្រងជំងឺ​ឆ្លង​ដោយ​ទាន់ពេល​វេលាជា​ដើមប្រកប​ដោយតម្លាភាព​​ ​​ក្នុង​នាមជា​អ្នក​ចូលរួម​និងជា​អ្នក​រួមចំណែក​នៃ​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​លើ​ពិភពលោក ​លទ្ធផលដែល​ទទួលបាន​ក្នុងការ​ទប់ស្កាត់ជំងឺ​ឆ្លងរបស់​ប្រទេសចិន​គឺ​នាំឱ្យ​ពិភពលោក​យកចិត្តទុកដាក់។

    គួររំលឹក​​ប្រជាជន​អាមេរិកឱ្យ​មើល​ឱ្យ​បានច្បាស់ថា ​ប្រសិន​បើបណ្តែត​បណ្តោយឱ្យ​លោក ​Steve ​Bannon ​ដែល​ជា​អ្នកស្តាំនិយម​ណែនាំ​ទិសដៅខុស​ការបង្ការនិង​គ្រប់គ្រង​ជំងឺ​ឆ្លង​នៃ​អាមេរិកប្រហែល​នឹងបាត់​ការគ្រប់គ្រង ​​ហើយ​អនាគតរបស់​អាមេរិកក៏មាន​លទ្ធភាព​ធ្លាក់ក្នុងភាព​ច្របូកច្របល់​និងគ្រោះថ្នាក់​ផងដែរ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស