翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកPompeoរដ្ឋមន្រ្តីការបរទេសអាមេរិកដែលប៉ុនប៉ងគំរាមកំហែងអង្គការសុខភាពពិភពលោកកំពុងបង្ករឿងជាមួយពិភពលោកទាំងមូល

2020-05-01 15:48:57 cri

      ថ្ងៃ​ទី​២៩​ខែ​មេសា តាម​ម៉ោង​ក្នុង​តំបន់ លោក​Pompeoរដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​បាន​បន្តុះ​បង្អាប់អង្គការ​សុខភាព​ពិភពលោក​ម្តង​ទៀត​ថា​បរាជ័យ​ក្នុង​ភារកិច្ច​បង្ការ​និង​គ្រប់​គ្រងជំងឺ​ឆ្លង ព្រម​ទាំង​បាន​គំរាម​កំហែង​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេតចំពោះ​អង្គការ​នេះ​ដោយ​សារ​អង្គការ​នេះ​មិន​បាន​ចាយ​វាយ​លុយ​របស់​អ្នក​បង់​ពន្ធ​អាមេរិកឱ្យ​បាន​ត្រឹម​ត្រូវ។

      ក្នុង​នាម​ជា​ស្ថាប័ន​ពហុភាគីដ៏​សំខាន់​បំផុត​លើ​វិស័យ​សុខាភិបាល​សាធារណៈជា​សកល ចាប់​ពី​បាន​ផ្ទុះ​ឡើង​ករណី​ជំងឺ​ឆ្លង​មក អង្គការ​សុខភាព​ពិភពលោក​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ជំនាញ ប្រាកដ​ប្រជា​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​បាន​ដើរ​តួនាទី​មិន​អាច​ជំនួស​បាន ដោយ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ ពីរ​ថ្ងៃ​បន្ទាប់​ពី​ទទួល​បាន​ការ​ជូន​ដំណឹងរបស់​ភាគី​ចិន​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា អង្គការ​សុខ​ភាព​ពិភពលោក​ក៏​ចេញ​ការ​ព្រមាន​ចំពោះ​ពិភពលោក​ទាំង​មូល​អំពី​ករណី​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​មូលហេតុ​មិន​ច្បាស់ ព្រម​ទាំង​បាន​ជូន​ដំណឹង​តាម​រយៈ​សន្និសីទ​ទូរស័ព្ទ​តាម​ពេល​កំណត់​អំពី​សភាពការណ៍​ជំងឺ​ឆ្លង​ទៅ​កាន់​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​សុខាភិបាល​សាធារណៈនៃ​បណ្តា​ប្រទេស​នានា​ ក្នុង​នោះ​បូក​រួម​ទាំង​អាមេរិក​ផង​ចាប់​ពី​ថ្ងៃ​ទី​៧​ខែ​មករា​មក។នៅ​ខែ​កុម្ភៈ អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​បញ្ជូន​ក្រុម​អ្នក​ជំនាញអន្តរជាតិ​ បូក​រួម​ទាំង​អ្នក​ជំនាញ​អាមេរិក​២រូបផង​ឱ្យ​ទៅ​ត្រួត​ពិនិត្យ​និង​សិក្សា​ពី​ស្ថានភាព​ជំងឺ​ឆ្លង​នៅ​ប្រទេស​ចិន។

     វា​ច្បាស់​ណាស់​ថា ភាគី​អាមេរិក​អាច​ទទួល​បាន​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក​យ៉ាង​រលូន ការ​ពិត​ជាក់​ស្តែង​បាន​បញ្ជាក់​ថា លោក​Pompeoធ្វើបែប​នេះ​គឺ​ដើម្បី​ច្រាន​ចោល​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ប្រការ​នេះ​កាន់​តែ​លាត​ត្រដាងនូវ​ធាតុ​ពិត​របស់​លោក​Pompeoដែល​បាន​ប្រមាថ​មើល​ងាយ​និង​រំលោភ​បំពាន​អង្គការ​អន្តរជាតិ​និង​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​អនុវត្ត​នយោបាយ​ឯកតោភាគី​និយម​តាម​តែ​ទំនើង​ចិត្តផង​ដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស