郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ លោក Mike Pompeo ដែលបានប្រព្រឹត្តិកំហុសធំទាំង ៤ បានប្រាសចាកពីសារជាតិនៃមនុស្ស

2020-04-29 17:02:57 cri

   ក្នុង​ប្រវត្តិសាស្រ្ត​របស់អាមេរិក​ មិន​ធ្លាប់​មាន​រដ្ឋមន្រ្តី​ការ​បរទេស​ដូច​លោក​ Mike Pompeo​ ដែល​បានប្រកាន់​ឥរិយាបថ​ការងារ​បែប​​និយាយកុហក បោកបញ្ឆោត​​ លួច​ស៊ើប​ការណ៍​​របស់​ទីភ្នាក់ងារ​​ស៊ើបការណ៍​មជ្ឈិម​អាមេរិក​ទៅ​អនុវត្ត​ក្នុងកិច្ចការ​ទូត​អាមេរិកនោះ​ឡើយ​​ ជា​ហេតុ​បានធ្វើ​ឱ្យ​​ប៉ះ​ពាល់​កេរិ៍្ត​ឈ្មោះ​របស់​អាមេរិក​ ហើយ​ទំង្វើ​របស់លោក​បែប​នេះក៏​​បានប្រាស​ចាក​ពី​សារជាតិ​របស់​មនុស្ស​ផង​ដែរ​​ ។ 

      មុន​នេះ​មិន​យូរ​ប៉ុន្មាន​ លោក​ Kurt Campbell អតីត​ឧបការី​​នៃ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ដែល​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វីក​នៅ​ក្រសួងការបរទេស​អាមេរិក​ និង​លោក​ Rush Doshi​ អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ចិន​នៃ​សកលវិទ្យាល័យ​Yale​ បាន​ចុះ​ផ្សាយ​អត្ថបទ​លើ​ទស្សនាវដ្តី​​« Foreign Affairs ​»​ថា ដោយ​សារ​ភាព​ទន់​ខ្សោយ​​ក្នុង​ការ​ផ្គត់​ផ្គង់​ផលិតផល​សាធារណៈ​ជា​សកល​ ក៏​ដូចជាភាព​ទន់​ខ្សោយ​ខាង​​សមត្ថភាព​និង​ឆន្ទៈ​ក្នុង​ការ​​រៀបចំ​និង​សម្រប​សម្រួល​ការ​ងារ​ទប់ទល់​នឹង​វិបត្តិ​ជាសកល​ជាដើម ខណៈ​ពេល​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​COVID-19 ការ​អនុវត្ត​របស់​ក្រុងវ៉ាស៊ីនតោន​មិនបាន​ធ្វើ​ឱ្យ​ប្រជាជន​​ពេញ​ចិត្តទេ​​ ។ ទាក់ទិន​នឹង​រឿង​នេះ​ លោក​ Mike Pompeo​ ដែល​ជា​មន្រ្តីការទូត​ឋានៈ​ទី​​មួយរបស់​អាមេរិក​​​ត្រូវ​តែ​ទទួល​ខុសត្រូវ​ ។

      ជា​បឋម​ លោក​ Mike Pompeo​ បាន​ជំរុញ​ឱ្យរដ្ឋាភិបាល​​ឈប់​ផ្កល់​ថវិកា​ដល់​អង្គការ​សុខភាព​ពិភពលោក​ វា​បាន​ប៉ះពាល់ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ជា​ពិសេស​គឺ​ប៉ះពាល់យ៉ាង​ខ្លាំង​​​ដល់​ផល​ប្រយោជន៍​របស់​ប្រទេស​មិន​រីក​លូតលាស់​បំផុត​និង​ក្រុមមនុស្ស​ងាយ​រង​គ្រោះ​​ក្នុង​ការ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​ ។

ទីពីរ ដើម្បី​បិទបាំងភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុ​ងការ​ងារ​ទប់​ទល់នឹង​ជំងឺឆ្លង លោក Pompeo បាន​ទម្លាក់កំហុស​ទៅកាន់​ប្រទេស​ចិន​ជា​បន្ត​បន្ទាប់ ក្នុង​ចេតនា​ញុះ​ញង់​​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​និង​បដិបក្ខ​គ្នា​ ​ ព្រម​ទាំង​បាន​បំផ្លិច​បំផ្លាញម្ត​ង​ហើយ​ម្តងទៀត​នូវ​ការ​ខិត​ខំប្រឹង​ប្រែង​នៃ​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ក្នុង​ការ​បង្កា​រ​ជំងឺឆ្លង​ ។

ទីបី ករណី​ជំងឺ​ឆ្លង​បាន​បង្កផល​ប៉ះពាល់​ដល់​មនុស្សជាតិហើយ​ ប៉ុន្តែ ក្រោម​ការ​ជំរុញ​ពី​លោក Pompeo  រដ្ឋាភិបាល​អាមេរិក​បាន​បន្ត​ដាក់​សម្ពាធ​​អតិបរមានជា​បន្ត​ទៀត​ទៅលើ​ប្រទេស​អ៊ីរ៉ង់​និង​គុយបា​ជា​ដើម បាន​បណ្តាល​ឱ្យ​កើ​ត​មាន​គ្រោះ​មហន្តរាយ​មនុស្សធម៌​កាន់​តែធ្ងន់​ធ្ងរ ។

ទីបួន ក្នុ​ងការងារ​បង្ការ​និ​ងគ្រប់​គ្រង​ជំងឺឆ្លង​របស់​ប្រទេស​អាមេរិក លោក Pompeo ត្រឹម​​តែឱបដៃឈរមើល​មិន​មានសកម្មភាព​​អ្វី​ទេ លោក​មិន​អើពើ​ពីអាយុជីវិត​របស់​ប្រជាជន ស្វែង​រក​តែ​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​​ប៉ុណ្ណោះ ។

ហេតុការណ៍​​ជំងឺ​កូវីដ​១៩ ជា​វិបត្តិ​ធ្ងន់​ធ្ងរ​បំផុត​តាំង​ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ​មក សុវត្ថិភាព​អាយុជីវិត​មនុស្ស​រាប់​ពាន់រាប់​ម៉ឺន​នាក់​ត្រូវ​រង​ការ​គំរាម​កំហែង ។ ប៉ុន្តែ សភាពការណ៍​បែប​នេះ មិន​បាន​ធ្វើ​ឱ្យ​លោក​មាន​ទំនួល​ខុស​ត្រូវ​សម្បី​តែបន្តិច​ ថែម​ទាំង​បាន​ក្លាយ​ជា​ឱកាស​របស់​លោក​ ដែល​បាន​ខំប្រឹង​ប្រែងដើរ​តួ​សម្តែង​ ដើម្បីផ្គាប់​ចិត្ត​កម្លាំង​អភិរក្ស​​ក្នុ​ងស្រុក​ ក៏​ដូច​ជាប្រមែប្រមូល​​ធនធាន​នយោបាយ​របស់​ខ្លួន  ។ ទង្វើ​របស់​លោក Pompeo មិន​គ្រាន់​តែធ្វើ​ឱ្យ​ប្រជាជន​អាមេរិក​បាត់​បង់​ជំនឿ​ចិត្ត​ បង្ខូច​កេរ្តិ៍​ឈ្មោះ​កិច្ចការ​ទូត​របស់​អាមេរិកប៉ុណ្ណោះ​ទេ ថែម​ទាំង​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបតិ្តការជា​​សកលក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​​ជំងឺឆ្លង​ទៀត​ផង ដែល​នឹង​ក្លាយ​ជា​រឿង​អាម៉ាស់​និង​សោកនាដកម្ម​របស់​អាមេរិក​ទៀត​ផង​ ។ កំហុស​របស់​លោក Pompeo​មិន​អាច​គេច​វេះ​ទេ គួរតែ​ទទួល​ជំនុំ​ជម្រះ​ពីប្រជាជន​អាមេរិក​និង​សហគមន៍​អន្តរជាតិ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស