郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺជាអាវុធដ៏ខ្លាំងក្លាបំផុត-----ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិននាំមកជូនពិភពលោកនូវការគិតពិចារណា

2020-04-29 15:58:38 cri

  ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​ដែល​បាន​ផ្ទុះ​ឡើង​ភ្លាមៗ​នៅ​ដើម​ឆ្នាំ​២០២០ នៅ​ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក​ស៊ីជីនភីង​អ្នក​ដឹកនាំ​កំពូល​របស់​ចិន ប្រជាជន​ចិន​១ពាន់​៤​រយ​លាន​នាក់បាន​រួម​សុខ​រួម​ទុក្ខនិង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដែល​បាន​បង្កើត​ជា​ខ្សែ​ការ​ពារ​ទី​១ជូន​ចំពោះ​ពិភពលោក ហើយ​យក​ឈ្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង។

     អ្នក​ផង​ទាំង​ពួង​បាន​មើល​ឃើញ​ថា ចាប់​ពី​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​ឡើងមក លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទជា​មួយ​អ្នក​ដឹក​នាំ​បរទេស​និង​អង្គការ​អន្តរ​ជាតិ​ជាង​២០​រូបដោយ​បាន​គូស​បញ្ជាក់​ជា​ញឹកញាប់​ថា “មនុស្ស​ជាតិ​ជា​សហគមន៍​រួម​វាសនា​តែមួយ “ “សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការ​ជា​អាវុធដ៏​ខ្លាំង​ក្លា​បំផុត”។

      ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ប្រទេស​ចិន​ប្រកាន់​ខ្ជាប់​គោលការណ៍​បើក​ចំហ តម្លាភាព​និង​ទទួល​ខុស​ត្រូវ បាន​ជូន​ដំណឹង​អំពី​ជំងឺ​កូវីដ​១៩​ចំពោះ​អង្គការ​សុខភាព​ពិភពលោក​ដោយ​ទាន់​ពេល​វេលា ចែក​រំលែក​លំដាប់​ហ្សែននៃ​វីរុស​កូវីដ​១៩​ជា​មួយ​ពិភពលោក​ទាំង​មូល​ដោយ​ទាន់​ពេល​វេលា ក៏​ដូច​ជា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​អ្នក​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដោយ​ទាន់​ពេលវេលា​ផង​ដែរ។

ប្រទេសចិន​ធ្វើ​បែប​នេះ​ មិន​គ្រាន់​តែ​ជា​ការ​តបស្នងសង​គុណ​ចំពោះ​ការ​គាំទ្រ​និង​ជំនួយ​ដែល​សហគមន៍​អន្តរជាតិ​បានផ្តល់ឱ្យ​ប្រទេស​ចិន​ក្នុង​គ្រាលំបាកនៃ​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ការជួយ​សង្គ្រោះ​អាយុ​ជីវិត​ដោយឈរលើ​មូលដ្ឋាននៃ​ស្មារតី​មនុស្សធម៌​ទៀតផង​ ក៏​ដូចជា​ការ​អនុវត្ត​ដោយ​​ជាក់​ស្តែង​នូ​វទស្សនៈ​សហគមន៍​រួម​វាសនា​តែមួយ​របស់​មនុស្សជាតិ​ដែល​លើក​ឡើង​ដោយ​លោកប្រធានរដ្ឋចិន​​ ស៊ី​ ជីន​ភីង​ ផង​ដែរ​ ​ពោលគឺ​បង្ហា​ញ​ពី​កាតព្វកិច្ច​និង​ទំនួល​ខុសត្រូវ​ចំពោះ​សន្តិសុខ​​សុខាភិបាល​សាធារណៈ​​ទូទាំង​ពិពលោក​និង​ការ​អភិវឌ្ឍ​របស់​មនុស្ស​ជាតិ​។

គួរបញ្ជាក់​ដែរថា​ “រោងចក្រពិភពលោក”​កំពុង​ខិតខំ​ប្រឹងប្រែង​ទាំងយប់​ទាំង​​​ថ្ងៃ​ដើម្បី​ផលិត​សម្ភារៈ​សម្រាប់​ទប់​ស្កាត់​ជំងឺ​ឆ្លង​ ខិត​ខំ​ប្រឹងប្រែង​ផ្តល់​ការ​ធានាដល់​បណ្តា​ប្រទេស​នានាសម្រាប់ការងារបង្ការ​និង​គ្រប់​គ្រង់​ជំងឺ​ឆ្លង​។ ប្រទេស​ចិន​មិន​មែន​ចង់​បាន​ការ​តបស្នង​សងគុណអ្វី​នោះ​ទេ​ ពីព្រោះ​ចិន​ដឹង​ច្បាស់ថា​ ការ​ជួយ​អ្នក​ដទៃ​គឺ​ជួយ​ខ្លួន​ឯង​ ​។

ជា​ការពិត​ណាស់ វីរុស​គ្មាន​ព្រំ​ដែន​ ជំងឺ​ឆ្លង​ក៏​មិន​បែងចែក​ជនជាតិ​នោះដែរសាមគ្គី​គ្នា​និងធ្វើ​កិច្ច​សហប្រតិបត្តិការ​ រួម​សុខរួម​ទុក្ខ និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ទើប​ជា​ក្តី​សង្ឃឹម​ដែល​មនុស្ស​ជាតិអាច​យក​ឈ្នះ​លើ​វិបត្តិ​ ហើយ​បន្ត​ដើរឆ្ពោះ​ទៅ​មុខ​៕​

អ្នកបកប្រែ:郑磊
ប្លុកពិសេស