郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រទេសចិនកំណត់ពីពេលវេលាបើកធ្វើមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនឆ្នាំ ២០២០

2020-04-29 16:08:27 cri

    ពេលវេលាបើកធ្វើមហាសន្និបាត​​ប្រចាំ​ឆ្នាំ​នៃសភា​តំណាង​ប្រជាជន​ទូទាំង​​ប្រទេស​ចិនដែលជាស្ថាប័ន​សិទ្ធិ​អំណាចកំពូល​​របស់​ប្រទេសចិន​ត្រូវបានប្រកាសនៅថ្ងៃទី ២៩ ខែ​ មេសា នោះ ។ នៅថ្ងៃ​ដដែលនោះ ​​កិច្ចប្រជុំ​នៃ​គណៈ​កម្មាធិការអចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិនសម្រេច​ថា ​កិច្ចប្រជុំលើកទី ៣ ​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាលទី ១៣ នឹង​រៀបចំ​ធ្វើ​នៅ​ក្រុងប៉េកាំងនា​ថ្ងៃទី ២២ ខែ​ ឧសភា​ ឆ្នាំ ២០២០ ។ 

      កិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​សភាតំណាងប្រជាជនទូទាំងប្រទេស​ចិន​បាន​បង្ហាញ​​​ថា​ បច្ចុប្បន្ននេះ ស្ថានភាពបង្ការនិងគ្រប់គ្រង​ជំងឺ Covid-19 នៅប្រទេសចិនបន្ត​វិវឌ្ឍ​ទៅ​រកភាព​ល្អប្រសើរ​ ជីវិត​សេដ្ឋកិច្ច​​​​សង្គមនិង​ជីវភាពរស់នៅ​​បានវិលទៅ​រកភាព​ប្រក្រតី​ឡើង​វិញ ។ ដោយគិត​ពិចារណាលើកត្តា​ទាំងនេះ​ គឺ​សមស្រប​លក្ខខណ្ឌសម្រាប់​ការបើក​កិច្ច​ប្រជុំលើកទី ៣ ​ នៃ​មហាសន្និបាត​សភាតំណាង​​ប្រជាជន​ទូទាំង​ប្រទេស​នីតិកាល​ទី ១៣ ​ ។​

      គួរបញ្ជាក់ថា ថ្ងៃទី ២៩ ខែ មេសា កិច្ចប្រជុំ​ប្រធានគណៈ​កម្មការទូទាំងប្រទេសចិន​នៃ​សភា​ប្រឹក្សា​នយោបាយប្រជាជនទូទាំងប្រទេស​ចិនបានស្វើឱ្យបើក​​កិច្ចប្រជុំលើកទី ៣ នៃ​សភា​ប្រឹក្សា​នយោបាយប្រ​ជាជនទូទាំងប្រទេស​ចិននិតីកាលទី ១៣ ​នៅ​​ថ្ងៃទី ២១ ​ខែ ឧសភា ឆ្នាំ ២០២០ នៅទី​ក្រុងប៉េកាំង៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()