徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុងស៊ីអាន

2020-04-23 15:36:50 cri

图片默认标题_fororder_1125894415_15876075403131n

    កាលពី​ថ្ងៃទី ២២ ខែមេសា លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានអញ្ជើញ​ចុះត្រួតពិនិត្យ​ការងារ​នៅក្រុង​ស៊ីអាន ។ លោក​បាន​ទៅដល់​ក្រុមហ៊ុន​រថយន្ត​ខេត្តស្រានស៊ី សកលវិទ្យាល័យ​គមនាគមន៍​ស៊ីអាន​និង​វិថី​ពាណិជ្ជកម្ម​ទេសចរណ៍​ជាដើម ដើម្បី​ស្វែងយល់​អំពី​សភាពការណ៍​ស្តារ​ផលិតកម្ម​ឡើងវិញ​នៃសហគ្រាស​និង​សណ្តាប់ធ្នាប់​នៃជីវភាព​រស់នៅ​ក្នុងសង្គម​ជាដើម ។

 

    ក្រុមហ៊ុន​រថយន្ត​ខេត្តស្រានស៊ី​ជាសហគ្រាស​ផលិតរថយន្ត​ដ៏ធំបំផុត​នៅ​តំបន់​ភាគពាយ័ព្យ​ប្រទេសចិន ដែល​ស្ថិតនៅ​ជួរមុខ​ក្នុងវិស័យ​ថាមពលស្អាត ថាមពលថ្មី​និង​រថយន្ត​ពាណិជ្ជកម្ម​ដែលតភ្ជាប់​ប្រព័ន្ធ​វៃឆ្លាត ដោយមាន​បច្ចេកទេស​ទទួលបាន​ប៉ាតង់​ជាង ២២០ ។ ក្រុមហ៊ុននេះ​បានសម្រេច​ការស្តារ​ផលិតកម្ម​ឡើងវិញ​កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ​ឆ្នាំ បច្ចុប្បន្ន​ផលិតកម្ម​បាន​ស្តារ​ឡើងវិញ​ដោយគ្រប់ជ្រុងជ្រោយ​ហើយ ។

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស