徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

តើប្រព័ន្ធទំនាក់ទំនងសង្គម Twitter អាចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ បានឬទេ?ធនាគារគំនិតរបស់អាមេរិកបានរៀបរាប់យ៉ាងលម្អិតអំពី"ឧក្រិដ្ឋកម្មចំនួន ៣" របស់លោកត្រាំ

2020-03-26 15:21:20 cri

    នាពេល​ថ្មីៗនេះ ​កាសែត<The ​Guardian ​>នៃ​ប្រទេស​អង់គ្លេស​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយបាននិយាយ​ថា ​ធនាគារ​គំនិត​អាមេរិក​ជាច្រើន​ជឿជាក់​ថា ​ការរីករាលដាល​នៃ​ជំងឺកូវីដ-១៩​ បាន​បង្ហាញ​ពី​សមត្ថភាព​អភិបាលកិច្ច​របស់​លោកត្រាំ​។ ក្រៅពី     អសមត្ថភាព ​ក្នុង​ការ​ដាក់ចេញ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​វិធានការ​បង្ការ​និង​គ្រប់គ្រង​ការ​រាត​ត្បាត​នៃ​ជំងឺនេះ​ទាន់​ពេល​វេលា ​ក៏បាន​បំផ្លាញ​ដល់​ជំនឿ​ចិត្ត​របស់​សាធារណជន​ចំពោះ​អ្នកជំនាញ ​អ្នកវិទ្យាសាស្ត្រ​និង​រដ្ឋាភិបាល​ផងដែរ។​

    កាសែត<The ​Guardian ​>​អះអាង​ថា ​លោកត្រាំ​ចូលចិត្ត​​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដែលជា​សត្រូវ​របស់​មនុស្សជាតិ​ទាំង​អស់​នៅលើប្រព័ន្ធ​ទំនាក់​ទំនង​សង្គម ​Twitter ប៉ុណ្ណោះ។ ​លោក​មាន​ជំនឿ​ចិត្ត​ខ្លាំងពេក​ចំពោះ​សំណាង​នយោបាយ​របស់​លោក ​ហើយលោកបាន​បដិសេធ​ការផ្គត់ផ្គង់​ឧបករណ៍​ធ្វើតេស្ត​ ដែល​ត្រូវបានអនុម័ត​ដោយ​អង្គការ​សុខភាព​ពិភពលោក ​ដោយមិនគិត​ពី​ការគំរាមកំហែង​នៃ​វីរុស​កូវីដ-១៩ ​និង​គិតថា ​វីរុស​កូវីដ-១៩ ​ដូចជា​ជំងឺ​ផ្តាសាយ​ធម្មតា។ ​អ្នកទទួលខុសត្រូវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សកល​ហាវ៉ាដ​បាន​ថែ្លងថា ​ការឆ្លើយតប​ជាបន្ទាន់​របស់​ពួកយើង​ចំពោះ​វីរុសនេះ ​គឺ​អាក្រក់​ជាង​ប្រទេសអ៊ីរ៉ង់ ​អ៊ីតាលី ​ចិន​និង​កូរ៉េខាងត្បូង។​

    កាសែត<The ​Guardian ​>​បាន​រាយការណ៍​ឱ្យដឹងថា ​ដើម្បី​ធានា​បាន​នូវ​មូលដ្ឋាន​សម្រាប់​ការ​ជាប់​ឆ្នោត​ឡើងវិញ​ដោយ​ជោគជ័យ ​គឺ​ទីផ្សារហិរញ្ញវត្ថុ ​លោកត្រាំ​ព្យាយាមមិន​អើពើ​នឹង​តួលេខស្ថិតិ​របស់​សុខភាព ​និង ​បានចុះពិនិត្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ក្រុង​អាត្លង់តា​ដោយ​ពាក់​មួក​យុទ្ធនាការឃោសនាបោះឆ្នោត។​លោកត្រាំ ​មិនត្រឹមតែ​កោត​សរសើរ​ខ្លួន​ដែល​យល់​ដឹង​អំពី​វីរុស​កូវីដ-១៩ នេះ ​ទេ ​ថែមទាំង​បាន​អះអាង​ដោយកំហុក​ថា ​អ្នកទាំងអស់​ដែល​ចង់​ធ្វើតេស្ត​អំពី​វីរុស​កូវីដ-១៩ ​សុទ្ធតែអាច​ទទួលបាន​ការធ្វើ​តេស្ត។ ​រហូតដល់ទៅ​លោក ​Pence ​អនុប្រធានាធិបតី  ​ចេញ​មុខ​ដើម្បី​កែសម្រួល​ពាក្យសម្តី​របស់​លោក​៕​

អ្នកបកប្រែ:徐晓霞

ពិភាក្សា()