邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ចិនបាននឹងកំពុងខិតខំផ្តល់ភាពងាយស្រួលដល់បណ្តាប្រទេស ដែលត្រូវការទិញសម្ភារៈវេជ្ជសាស្ត្រ នៅក្នុងប្រទេសចិន

2020-03-26 15:42:27 cri

图片默认标题_fororder_W020200325693743948984

      លោក Geng Shuang​ ​​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃទី ២៥ ខែមីនាថា  នៅក្នុងពេលដំណាលគ្នា ដែលប្រទេសចិន កំពុង​​បំពេញ​តម្រូវការ​ក្នុងប្រទេសរបស់ខ្លួន ​​ចិន​ក៏​កំពុង​ខិតខំ​ផ្តល់​ភាពងាយស្រួល​​ដល់​បណ្តា​ប្រទេសដែលត្រូវការទិញសម្ភារៈ​វេជ្ជសាស្ត្រនៅ​ក្នុង​ប្រទេសចិនផង​។ ​ពាណិជ្ជករ​មកពីប្រទេសជា​ច្រើន​​បាន​ចុះ​ហត្ថលេខា​​ជាមួយ​សហគ្រាស​ចិន​​ក្នុង​​​កិច្ចសន្យាទិញ​​ផលិតផល​​វេជ្ជសាស្ត្រ ​ដូចជា​ថ្នាំ​ធ្វើ​តេស្ត​ ​ម៉ាស​ ​អាវ ការពារ ​វ៉ែនតា​ការពារ​ជាដើម​ ​។

      លោកបាន​បន្តថា​​ បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូវីដ​-19 ​រៀងមក ​​ប្រទេស​ចិន​មិន​ដែល​​ដាក់​វិធានការ​រឹតបន្តឹង​លើ​ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​ទេ​។​ ​​​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន​នឹង​បន្ត​​ផ្តល់​ឧបករណ៍​និង​សម្ភារៈ​សម្រាប់​បង្ការ​ជំងឺឆ្លង​កាន់តែ​ច្រើន​ទៀត​ដល់​សហគមន៍​អន្តរជាតិ​។ ​​ការ​ចូលធ្វើការឡើងវិញ​ បើក​​ខ្សែសង្វាក់ផលិតកម្ម​ឱ្យ​ដំណើរការ​​ឡើងវិញ​នៃ​សហគ្រាស​ចិន ​និង​​ការអភិវឌ្ឍ​​​​ឡើងវិញ​នៃ​សេដ្ឋកិច្ច​និងសង្គម​របស់​ប្រទេសចិន​ ​​ ​នឹង​បន្ត​​ផ្តល់​ការគាំទ្រ​ដ៏​រឹងមាំ​ដល់​​សហគមន៍​អន្តរជាតិ ​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-19៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស