徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីបំផុតគ្មានសេចក្តីថ្លែងការណ៍រួម ត្រូវបានចេញឡើយក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេស G7 ដោយសារតែការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប

2020-03-26 15:06:50 cri

    តាម​ការផ្សាយនៃ ​CNN ​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃទី ​២៥ ​ខែមីនា ​ឱ្យដឹងថា ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃប្រទេស ​G7 ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ​២៥ ​ខែមីនា ​លោក​ Mike ​Pompeo ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ​បាន​ព្យាយាម​ដាក់​បញ្ចូល​ពាក្យ​"វីរុសវូហាន"​ចូល​ទៅ​ក្នុង​សេចក្តីថ្លែងការណ៍រួម​របស់​បណ្តាប្រទេស​ជា​សមាជិក​នៃ​ប្រទេស ​G7 ​។​ប៉ុន្តែ​វាត្រូវបាន​បដិសេធ​យ៉ាង​ច្បាស់​ដោយ​បណ្តា​ប្រទេស​ដទៃទៀត ​ហើយ​កិច្ចប្រជុំនេះ​មិន​បានចេញ​សេចក្តីថ្លែងការណ៍ រួម​មួយ​នោះ​ទេ។​

    ឥរិយាបថ​រឹងរូស​របស់​លោក​ Mike ​Pompeo ​ត្រូវបាន​ថ្កោលទោស​យ៉ាងខ្លាំង​ដោយ​អតីត​អ្នកនយោបាយ​សំខាន់​ៗនិង​អ្នកប្រាជ្ញា​នៃ​ប្រទេស​អាមេរិក។​លោកស្រី ​Susan ​E. ​Rice ​អតីត​ជំនួយការ​ទទួលបន្ទុក​សន្តិសុខជាតិ​របស់​ប្រធានាធិបតី​អាមេរិក​បាន​ថែ្លងថា ​រដ្ឋាភិបាល​អាណត្តិ​នេះ​យ៉ាប់​ណាស់។​លោក ​Ben ​Rhodes ​អតីត​ជំនួយការ​រង​ទទួលបន្ទុក​សន្តិសុខជាតិ​នៃ​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា ​គ្មាន​ប្រទេសណាមួយ​នៅលើ​ពិភពលោក ​ប្រើ​ពាក្យ​ពោរពេញទៅដោយការប្រកាន់​ជាតិសាសន៍​និង​រើសអើង ដូច​លោកត្រាំ​និង​លោក​ Mike ​Pompeo ​ឡើយ៕​

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស