徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិន និយាយទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់

2020-03-26 14:15:14 cri

    កាលពី​យប់​ថ្ងៃទី ២៥ ខែមីនា លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​និយាយទូរសព្ទ​ជាមួយ​លោកស្រីមើខេល នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ ។

    លោក ស៊ី ជីនភីង ​បានថ្លែងថា មេរោគគ្មាន​ព្រំដែនទេ គឺជា​បញ្ហាប្រឈម​រួម​របស់​មនុស្សជាតិ ។ ក្នុងដំណើរ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​លើកនេះ ចិននិង​អាល្លឺម៉ង់ ហើយ​ចិន​និងអឺរ៉ុប​បានបង្ហាញនូវ​កម្លាំង​នៃ​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ ។ សន្និសីទ​កំពូល​ពិសេស​នៃមេដឹកនាំ​ប្រទេស​G20​សម្រាប់​ទប់ទល់​ជំងឺកូវីដ១៩ នឹង​ធ្វើឡើងឆាប់ៗនេះ ។ ភាគីចិន​រីករាយ​បង្កើន​ការសម្របសម្រួល​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តាភាគីនានា ជំរុញ​ទំនុកចិត្តរបស់សហគមន៍​អន្តរជាតិ ក៏ដូចជា​ជំរុញ​ការបើកទូលាយ​ទីផ្សារ ដើម្បី​ធានា​ភាពបើកទូលាយ ស្ថិរភាព​និង​សន្តិសុខ​នៃខ្សែសង្វាក់​ផ្គត់ផ្គង់​ទូទាំងពិភពលោក ។

    លោកស្រី​មើខេល​បានថ្លែងថា ភាគីអាល្លឺម៉ង់​ ឈរលើ​មូលដ្ឋាន​ការពិត​ជាក់ស្តែង និងប្រកាន់​ខ្ជាប់​គោលជំហរ​សត្យានុម័ត​និង​យុត្តិធម៌ រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ។ បច្ចប្បន្ន ការរីករាលដាល​នៃជំងឺ​កូវីដ១៩​នៅអឺរ៉ុប​មានភាព​ធ្ងន់ធ្ងរ ។ ភាគីអាល្លឺម៉ង់ សូម​អរគុណដល់​ភាគីចិន​ដែលបានផ្តល់​ជំនួយ​ ទាន់ពេល​វេលា​និង​មានតម្លៃ ហើយរំពឹងថា នឹង​ធ្វើកិច្ចសហប្រតិបត្តិការ​ផ្នែក​សិក្សាស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាមួយ​ភាគីចិន  ដូចជា​ ការស្រាវជ្រាវ​និងផលិត​ថ្នាំវាក់សាំង​និង​ឱសថ​ផ្សេងៗ​ជាដើម ព្រមទាំងធ្វើ​ជាគំរូសម្រាប់ការសាមគ្គីគ្នា​ ក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ១៩ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស