វីរុសគឺគ្មានព្រំដែនឡើយ ។ ខណៈពេលសភាពការណ៍ជំងឺCovid-19លើផ្ទៃអន្តរជាតិបានធ្លាក់ចូលក្នុងភាពតានតឹង ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគំនិតស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិជានិច្ច ដោយបានផ្តល់ជំនួយដល់ក្រៅប្រទេសយ៉ាងឆាប់រហ័ស ។ នេះបានបង្ហាញពីទំនួសខុសត្រូវនៃមហាប្រទេស ។
កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា សម្ភារៈបង្ការជំងឺសរុបប្រមាណ ៧០ តោនដែលប្រទេសហុងគ្រីទិញពីប្រទេសចិន ត្រូវបានដឹកជញ្ជូនទៅដល់ព្រលានយន្តហោះអន្តរជាតិ Budapest Ferenc Liszt ក្រុងប៊ុយដាប៉ែស ។ លោក Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីនិងលោក Palkovics រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងច្នៃប្រឌិតហុងគ្រីបានអញ្ជើញទៅទទួលដោយផ្ទាល់ ។ លោក Palkovics បានថ្លែងថា៖ “ វីរុសគ្មានព្រំដែនឡើយ ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលផ្តល់ជំនួយយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពដល់ពួកយើងក្នុងគ្រាលំបាកពិសេសមួយនេះ ។
ក្រសួងសុខាភិបាលតួកគីបានថ្លែងកាលពីថ្ងៃទី ២៤ ខែមីនាថា ថ្នាំសម្រាប់ព្យាបាលជំងឺCovid-19 ដែលនាំចូលពីប្រទេសចិន ត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងចំនួន ៤០ នៃប្រទេសតួកគី ដើម្បីព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ។
ថ្នាំធ្វើតេស្តជើងទី ២របស់រដ្ឋភិបាលចិនដែលជាអំណោយជួយដល់ទ្វីបអាហ្វ្រិក ត្រូវបានប្រគល់និងទទួលកាលពីថ្ងៃទី ២៤ ខែមីនា ។ លោកស្រី Amira សមាជិកនៃគណៈកម្មាធិការសង្គមកិច្ចនៃសហភាពអាហ្រិកបានថ្លែងថា ប្រទេសចិនជាមិត្តភក្តិនិងបងប្អូនពិតប្រាកដរបស់សហភាពអាហ្រ្វិក ។ អាហ្វ្រិកមានឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដើម្បីរៀនសូត្រពីបទពិសោធល្អៗឱ្យបានកាន់តែច្រើនថែមទៀត ។
កាលពីថ្ងៃទី ២៣ ខែមីនាតាមម៉ោងក្នុងតំបន់ សម្ភារៈវេជ្ជសាស្ត្ររបស់ខេត្តGuizhou ប្រទេសចិនដើម្បីផ្តល់ទៅប្រទេសម៉ារ៉ុក ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅដល់ក្រុងកាសាបេឡាកាហើយ៕