邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគ៖ បានឃើញបំណងដែលចង់ទម្លាក់កំហុសខ្លួនលើចិនមិនកើត អាមេរិកបានចាប់ផ្តើមប្រើប្រាស់កលល្បិច "ញុះញង់បង្កហេតុ"

2020-03-25 15:32:44 cri

      ខ្លឹមសារ​នៃ​​លិខិត​ឯកសារ​​ផ្ទៃ​ក្នុង​មួយ​ និង​ពាក្យសម្តី​​របស់​​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​​ដែល​​ត្រូវ​បាន​គេហទំព័រ​​ព័ត៌មាន​​ TheDailyBeast ​​នៃ​សហរដ្ឋ​​អាមេរិក​​បង្ហោះ​កាលពី​ពេល​កន្លង​ទៅ​នេះ​​ ​បាន​នាំឱ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​​មើលឃើញ​ថា  ​៖  ​ពេលប្រឈម​មុខ​នឹង​​ភាពកាន់តែ​តាន់តឹង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ-19​  ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​​កំពុង​ប្រើ​ក្បាលម៉ាស៊ីន​​​របស់ជាតិ​ ដើម្បី​លាបពណ៌​មួលបង្កាច់​ប្រទេស​ចិន​ ​ក្នុងចេតនា​​ផ្ទេរ​សម្ពាធ​នយោបាយ​ និង​សង្គ្រោះ​សន្លឹក​ឆ្នោត​របស់​ខ្លួន។ ​ទង្វើ​បែប​នេះ​​​ត្រូវបាន​​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង​។

      ខណៈកំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ-19 ​​ប្រទេសចិន​​បាន​ជំនះ​ពុះពារ​បញ្ហា​និង​ក្តីលំបាក​​ដែល​ខ្លួនបាន​ជួបប្រទះ​ ហើយ​បាន​ផ្តល់ជំនួយ​ដល់​ប្រទេស​ដទៃ​បានទាន់ពេលវេលា។ ការនេះ​ទទួល​បាន​ការកោតសរសើរ​​ពី​សហគមន៍​អន្តរជាតិ។ ​អ្នកប្រើ​ប្រាស់បណ្តាញ​អ៊ីនធឺណិត​របស់​ប្រទេស​អ៊ីតាលី​​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេសចិន​ជា​បន្ត​បន្ទាប់​តាមរយៈ​​​បណ្តាញទំនាក់ទំនងសង្គម​​របស់​ខ្លួន​។ ​ក៏ប៉ុន្តែ ​​​រឿងទាំងនេះ​បាន​ធ្វើ​ឱ្យ​​អ្នកនយោបាយ​អាមេរិក​និង​ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​មួយចំនួន​ច្រឡែន​ហើយ​បាន​បញ្ចេញ​​សម្តី​ក្នុង​ចេតនាអាក្រក់​ ចង់​​ញុះញង់​ឱ្យ​ចិន​និង​ប្រទេស​មាន​ពាក់ព័ន្ធ​​ប្រឆាំងគ្នា​ ​ដែលនេះ ​បាន​រំខាន​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​​ការងារ​សហការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-19 ​អន្តរជាតិ​​។​

      ចំពោះ​ការនេះ ​អ្នកលេងអ៊ីនធឺណិត​មួយ​ឈ្មោះ Santos ​បាន​និយាយ​ដោយ​ចង្អុល​បង្ហាញ​ថា​៖ «អាមេរិក​បានដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ចំណែក​ចិន​បាន​បញ្ជូន​ការជួយ៌បត្ថម្ភទៅ​ឱ្យ​អ៊ីរ៉ង់ ។ ​អាមេរិក​ហាម​មិនឱ្យ​​ប្រទេស​អឺរ៉ុប​ចូលដែនរបស់ខ្លួន ចំណែក​​ចិន​បាន​​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​និង​សម្ភារៈ​ទៅកាន់​អ៊ីតាលី ។ ​ប្រទេសនានា​ឥឡូវនេះ​អាច​ដឹងច្បាស់​ហើយ ​តើ​នរណា​ជា​មិត្ត​ពិតប្រាកដ​របស់​ពួកគេ។»

​កាលពីថ្ងៃទី​២០ ​មីនា ​​​​រដ្ឋាភិបាល​អាមេរិក​​បាន​បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋបាលរបស់ខ្លួន​​ប្រើពាក្យសម្តីឱ្យដូចគ្នា​ នៅពេល​ជួបនឹង​ប្រព័ន្ធសារព័ត៌មាន​ ពោលគឺ​រិះគន់​ថា​​ប្រទេសចិន​​​" បាន​លាក់បាំង​សភាពការណ៍​នៃ​ជំងឺឆ្លង "​​​ បាន​​បណ្តាល​ឱ្យ​​ជំងឺ​កូវីដ-19 ​រីករាលដាល នៅ​ទូទាំង​ពិភពលោក៕

图片默认标题_fororder_“甩锅”不成,美方又使出“离间计”图2

图片默认标题_fororder_“甩锅”不成,美方又使出“离间计”图1

图片默认标题_fororder_“甩锅”不成,美方又使出“离间计”图3

 

អ្នកបកប្រែ:邓倩

ពិភាក្សា()