邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិធានការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៃបណ្តាប្រទេសនានានៅអាស៊ីបានកើនឡើង

2020-03-25 15:10:31 cri

    តួលេខ​ជាក់ស្តែង​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យដឹង​ថា ​គិតត្រឹម​ម៉ោង ​១៨ ​ថ្ងៃទី ​២៤ ​ខែមីនា ​តាម​ម៉ោង​ភាគកណ្តាល​អឺរ៉ុប ​មាន​អ្នកជំងឺឆ្លង​ចំនួន ​៣៧៥៤៩៨ ​ករណី ​នៅ​ទូទាំង​ពិភពលោក ​ក្នុងនោះ ​ករណី​ស្លាប់​សរុបចំនួន ​១៦៣៦២​ នាក់។​ក្រៅពីនេះ ​នាពេល​បច្ចុប្បន្ននេះ ​ប្រទេស​និង​តំបន់​ទូទាំង​ពិភពលោក ​ចំនួន​ ១៩៥ ​ត្រូវបាន​រកឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ។​ជាការ​ឆ្លើយតប ​បណ្តាប្រទេស​នៅអាស៊ី​បាន​នាំគ្នា​ចាត់វិធានការ​ដើម្បី​ទប់​ស្កាត់​យ៉ាង​សកម្ម​នូវ​ការរីករាលដាល​នៃ​ជំងឺនេះ។​

    ប្រទេសឥណ្ឌា​នឹង​អនុវត្ត​វិធានការ​បិទផ្លូវ​ទាំងស្រុង​ក្នុង​រយៈពេល ​២១ ​ថ្ងៃ​ចាប់​ពី​ថ្ងៃទី ​២៥ ​ខែ​មីនា​នេះ​តទៅ​។​

    ប្រទេស​សិង្ហបុរី​បាន​ប្រកាសថា ​និស្សិត​បន្តវិជ្ជា​ដែល​មកពី​ប្រទេស​អង់គ្លេស​ អាមេរិក​និង​បណ្តាប្រទេស​អាស៊ាន​ត្រូវតែ​សុំច្បាប់ ​១៤ ​ថ្ងៃ។​

    ប្រទេស​ម៉ុងហ្គោលី​នៅតែ​បន្ត​ផ្អាក​ការចូល​ក្នុង​ដែន​តាមរយៈ​ផ្លូវអាកាស ​ផ្លូវដែក​និង​ផ្លូវ​គោក​ទាំងអស់៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស