邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក គូធើរេស អំពាវនាវដល់មេដឹកនាំប្រទេស G20 ឱ្យរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

2020-03-25 15:11:44 cri

    កាលពី​ថ្ងៃទី ២៤ ខែមីនា ខុទ្ទកាល័យ​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បានប្រកាស​ខ្លឹមសារ​នៃសារលិខិត​របស់​លោកគូធើរេស​ ជូនចំពោះ​មេដឹកនាំ​ប្រទេសG20 ។ ក្នុងសារលិខិតរបស់ លោកគូធើរេស ​បាន​អំពាវនាវដល់​​មេដឹកនាំ​ប្រទេសG20ឱ្យ​រួមសហការគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ ព្រមទាំង​ដាក់ចេញនូវ​ផែនការ​ជំរុញ​សេដ្ឋកិច្ច​​ទ្រង់ទ្រាយធំ ។

    សន្និសីទកំពូល​ពិសេស​នៃមេដឹកនាំ​ប្រទេសG20​សម្រាប់​ទប់ទល់​ជំងឺកូវីដ១៩​នឹងត្រូវធ្វើឡើង​តាមរូបភាព​វីដេអូ​នៅថ្ងៃទី ២៦ ខែមីនា ហើយលោកគូធើរេស អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏នឹង​ចូលរួមដែរ ។

    លោកគូធើរេស​បានថ្លែង​ក្នុង​សារលិខិតនោះថា សភាពការណ៍​រីករាលដាល​នៃជំងឺកូវីដ១៩​តម្រូវឱ្យ​មេដឹកនាំ​ប្រទេសG20 ​រៀបចំ​ផែនការពេលមាន​សង្គ្រាម ។ ភារកិច្ច​ចម្បងគឺ​អនុវត្តសកម្មភាព​ដោយស៊ីសង្វាក់គ្នា​ក្រោម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ស្វែងរក​ថ្នាំវ៉ាក់សាំង​និង​វិធីព្យាបាល ព្រមទាំង​សម្របសម្រួល​កាផ្គត់ផ្គង់​សម្ភារៈ​ព្យាបាល​ជំងឺ​និងការពារ ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស