马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋាន​នានារបស់​សហរដ្ឋអាមេរិក ​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ផែនការ​របស់​លោកត្រាំ​ដែល​គិតពិចារណា​បន្ធូរបន្ថយវិធានការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង

2020-03-25 16:03:13 cri

 

កាលពី​ថ្ងៃទី២៤​ខែមីនា ​លោកត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានថ្លែង​នៅពេល​ទទួល​សម្ភាសន៍ពី​ស្ថានីយ​ទូរទស្សន៍​ព័ត៌មាន ​Fox ថា​ លោក​កំពុងគិត​ពិចារណា​បន្ធូរបន្ថយវិធានការ​គ្រប់គ្រង​ជំងឺឆ្លង ដោយសង្ឃឹមថា ​សហរដ្ឋអាមេរិក​ អាចធូរស្រាលនៅ​ ពាក់​ កណ្តាល​ខែមេសា ​។ បន្ទាប់ពី​លោកថ្លែង​ដូចនេះ ​ធ្វើឱ្យ​មជ្ឈដ្ឋាននានា​របស់​សហរដ្ឋអាមេរិក​ប្រឆាំងយ៉ាង​ខ្លាំង។

លោកស្រី​ Nancy ​Pelosi ​ប្រធាន​សភា​អាមេរិក​បានថ្លែងថា ​លោកត្រាំ​គួរតែស្តាប់​សំណើ​របស់​អ្នកវិទ្យាសាស្ត្រ ។​ អ្នកវិភាគ​នៃក្រុមហ៊ុន​ Morgan ​Stanley​ បានព្រមាន​ថា​ ប្រសិនបើ​សេតវិមាន​បន្ធូរបន្ថយវិធានការ​មុនពេល​កំណត់ ​នោះប្រហែល​នឹងបណ្តាល​​ឱ្យអ្នកឆ្លងជំងឺកើន​ឡើងយ៉ាងខ្លាំង ។

គិតត្រឹម​ថ្ងៃទី២៤​ខែមីនា​  រដ្ឋ​ចំនួន១៣នៃ​សហរដ្ឋអាមេរិក ​បានដាក់ចេញ​បទបញ្ជា ដោយតម្រូវឱ្យនៅផ្ទះ។​ បន្ទាប់មក ​យ៉ាងហោច​ណាស់ នឹងមាន​រដ្ឋ​ចំនួន៥ទៀតដាក់ចេញនូវ​តម្រូវឱ្យ​ប្រជាជននៅ​ផ្ទះ​ ដែល​នឹងប៉ះពាល់ដល់​ជនជាតិ​អាមេរិក​ចំនួន១៧០​លាននាក់​ គឺច្រើនជាង​ពាក់កណ្តាល​នៃប្រជាជន​អាមេរិកទាំងអស់៕

អ្នកបកប្រែ:马小青
ប្លុកពិសេស