邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អភិបាលក្រុងញូវយ៉ក រិះគន់លោកត្រាំ ដែលមិនបានបំពេញភារកិច្ចក្នុងការទប់ទល់នឹងជំងឺCovid-19 ថា ៖ មិនដឹងថា អ្នកកំពុងធ្វើអ្វីទាល់តែសោះ !

2020-03-24 15:46:04 cri

图片默认标题_fororder_纽约市长指责特朗普 配图

 

ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី​ ១៩ ខែ​មីនាតាម​ម៉ោង​ក្នុង​តំបន់​ លោក​​ Bill de Blasio​ អភិបាល​ក្រុង​ញូវយ៉ក ​បាន​រិះគន់ចំពោះ​រដ្ឋាភិបាលរបស់​​លោក​ត្រាំ​ដែល​មិន​បាន​បំពេញ​ភារកិច្ច​ក្នុង​ការ​ទប់​ទល់​នឹង​ជំងឺ​Covid-19 ដោយ​មិន​បាន​ចាត់​ចែងធនធានជាតិ​ឱ្យបានឆាប់ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺCovid-19 ឱ្យបាន​ទាន់​ពេល​ ។

​ លោក​​ Bill de Blasioបានរិះគន់លោក​ត្រាំ​ថា​ ៖ ប្រជាជន​អាមេរិក​រាប់​លាន​ រហូត​ដល់​រាប់​សិប​លាន​នាក់​សុទ្ធតែ​មិន​បានដឹងថា​លោក​កំពុង​ធ្វើ​អ្វី​   ។  លោក​មិនបាន​​បំពេញ​នាទី  ​រដ្ឋាភិបាល​ ពេល​ប្រទេស​ធ្លាក់ក្នុងភាព​អាសន្ននោះទេ​​ ។ ត្រូវតែ​​ប្រើ​ប្រាស់​កម្លាំង​ទាំង​អស់​ដើម្បី​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​ ប៉ុន្តែ​មិន​ដឹង​ដោយសារ​មូលហេតុ​អ្វី​ លោក​នៅតែ​រង់ចាំ​ហើយ​ធ្វើ​សកម្មភាព​ស្ទាក់​ស្ទើរ​ជា​និច្ច​ ។ លោក​បាន​បាត់​បង់​ឱកាស​ទាំង​អស់ ដើម្បី​ជួយសង្គ្រោះ​អាមេរិក​ហើយ។

​ លោក​​ Bill de Blasio បាន​បញ្ជាក់​ថា​ ប្រជាជន​អាមេរិក​កំពុង​ធ្វើ​ការ​តស៊ូ​ជាមួយនឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​Covid-19 ។ សភាព​ការណ៍​ជំងឺ​នឹង​កាន់តែ​អាក្រក់​ថែមទៀត​បន្ទាប់​ពី​ចូល​ខែ​មេសា ៕

 

អ្នកបកប្រែ:邓倩

ពិភាក្សា()