魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញការផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃសេតវិមានថែ្លងថា ការចោទប្រកាន់របស់លោកត្រាំទៅលើប្រទេសចិនគឺមិនសមស្របតាមការពិតជាក់ស្តែងនោះទេ

2020-03-24 14:34:51 cri

图片默认标题_fororder_白宫疫情专家1

    លោក ​Anthony ​Fauci ​នាយក​នៃ​វិទ្យាស្ថាន​ជាតិ​សម្រាប់​សិក្សាស្រាវជ្រាវ​ជំងឺ​អាឡែរហ្សី​និង​ជំងឺ​ឆ្លង​នៃ​អាមេរិក​និងជា​អ្នកជំនាញការ​ទទួលបន្ទុក​ផ្តល់​សំណើ​ផ្នែក​វិទ្យាសាស្ត្រ​ដល់​សេតវិមាន​បាន​ថែ្លង​អំឡុង​ពេល​ទទួល​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​<វិទ្យាសាស្ត្រ>​នៃ​អាមេរិក​នាពេល​កន្លងទៅ​នេះ​ថា ​លោក​មិន​យល់ស្រប​នឹង​ទង្វើ​របស់​លោកត្រាំ​ដែល​ប្តូរ​ឈ្មោះ​មេរោគ​កូវីដ-១៩ ​ថា​ជា​"មេរោគ​របស់​ចិន"​នោះទេ។​លោក ​Anthony ​Fauci ​បន្ត​ថែ្លង​ថា ​លោក​នឹង​មិន​និយាយ​បែប​នោះ​ទេ ​ហើយ​មិន​និយាយ​បែបនោះ​ជា​រៀងរហូត​ឡើយ។​

图片默认标题_fororder_白宫疫情专家2

    លោក ​Anthony ​Fauci ​បាន​ថែ្លងថា ​​ការបញ្ចេញមតិ​របស់​លោកត្រាំ​អាច​នាំឱ្យ​មាន​ការ​យល់​ច្រឡំ​អំពី​អង្គហេតុ។​បន្ទាប់ពី​លោកត្រាំ​បាន​ប្រើ​ពាក្យសម្តី​ថា​"ប្រទេស​ចិន​គួរតែ​ប្រាប់​ពី​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ​ជូន​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ​៣-៤ ​ខែ​មុន" ​លោក ​Anthony ​Fauci ​ក៏​បាន​ជម្រាប​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​ថា ​ពាក្យសម្តី​នេះ​មិន​សម​ស្រប​នឹង​អង្គហេតុ​នោះទេ។​លោក​សម្កាល់​ថា ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនេះ​គួរតែ​ប្រាប់​លោកត្រាំ​ឱ្យ​ប្រយ័ត្ន​ប្រយែង​ក្នុងការ​និយាយ​និង​មិន​ត្រូវ​និយាយ​ដូច្នោះ​ទៀត​ឡើយ៕

图片默认标题_fororder_白宫疫情专家3

图片默认标题_fororder_白宫疫情专家6

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស