邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖សហរដ្ឋអាមេរិកចាំបាច់ត្រូវបកស្រាយនូវចម្ងល់ធំៗចំនួន ៣ ស្តីពីការរីករាលដាលជំងឺCovid-19ដល់ពិភពលោក

2020-03-23 16:58:34 cri

      នាពេលកន្លងទៅនេះ ​​អ្នកនយោបាយ​អាមេរិក​មួយចំនួន​​បាន​និយាយមួលបង្កាច់​ឈ្មោះ​មេរោគ​​ Covid-19 ​ជា​ "មេរោគរបស់ចិន"​​​នេះ​បាន​បណ្តាល​ឱ្យ​សហគមន៍​អន្តរជាតិ​​រិះគន់​និង​ថ្កោលទោស​​យ៉ាង​ខ្លាំង​​ជា​បន្ត​បន្ទាប់​​។ ​លោក Amanda Walker ​អ្នកយកព័ត៌មាន​នៃ​ប៉ូស្តិ៍​ទូរទស្សន៍​ Sky News របស់​ប្រទេស​អង់គ្លេស​​​បាន​​បញ្ជាក់ថា​  ​​៖ ​«បើសិនជា​ប្រជាជន​អាមេរិក​​ចំនួន​រាប់លាននាក់​​បាន​ស្លាប់បាត់បង់​ជីវិត ​វា​គឺជា​ទំនួលខុសត្រូវ​របស់​ប្រធានាធិបតី​។ ​ការដែល​ហៅ​ដោយ​​មូលបង្កាច់​ថា​វាជា​ "មេរោគរបស់ចិន" ​គឺ​ជា​វិធី​មួយ​ដើម្បី​រត់​គេចឱ្យ​ផុត​ពី​ការថ្កោលទោស​​។»

      មជ្ឈដ្ឋាន​អន្តរជាតិ​​មានចម្ងល់​​កាន់តែ​ច្រើនឡើង​ៗ​ចំពោះ​សហរដ្ឋអាមេរិក​ ​ក្នុងនោះ​  ​​បានចោទជាសំណួរចំនួន ៣ ធំៗ ​​ស្តីអំពី​ការរីករាលដាល​នៃ​ជំងឺ​​​ Covid-19 ​​​ទៅកាន់​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​  ដែល​ចាំបាច់​ត្រូវ​​ពន្យល់បកស្រាយឱ្យបាន​ច្បាស់លាស់​ជូន​សាធារណជន​​ ​ក៏ដូចជា​ផ្តល់​ចម្លើយ​ច្បាស់លាស់​ដល់​ពិភពលោក។

 

图片默认标题_fororder_640.webp

      ចម្ងល់ទីមួយ​៖  ​លោក Robert Redfield  ​​​ប្រធាន​មជ្ឈមណ្ឌល​​គ្រប់គ្រង​​ជំងឺ​​ជាតិ​អាមេរិក​​​បាន​​ទទួល​ស្គាល់​ជា​សាធារណៈ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ថា   ​នៅអាមេរិក ​​ករណី​ស្លាប់​​មួយចំនួនដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ ពិតជាបានឆ្លង​ជំងឺ​​ Covid-19 ​​។ ដូច្នេះ​​ក្នុង​ចំណោម​​អ្នកស្លាប់​ដោយ​ជំងឺ​គ្រុន​ផ្កាសាយ​​ចំនួន​ជាង​ 2 ម៉ឺនករណី​ទាំងនេះ  ​​តើ​មាន​ប៉ុន្មាន​ករណី​បាន​ឆ្លង​ជំងឺ​​ Covid-19 ​​​​?​​​  ​តើនៅ​អាមេរិក បានយកជំងឺគ្រុនផ្កាសាយ ដើម្បីលាក់បាំងការឆ្លង​​ Covid-19 ​ឬអត់​?​​

 

      ចម្ងល់ទីពីរ​  ៖  ​ហេតុអ្វី​មូលដ្ឋាន​អាវុធ​ជីវគីមី​ Fort Detrick​​ ដែលស្ថិតនៅរដ្ឋ ​Maryland​​ ​របស់​អាមេរិក​ស្រាប់​តែ​បិទទ្វារ​កាលពី​ខែ​កក្កដា​ ឆ្នាំ ២០១៩ ? ​​​ភ្លាមៗបន្ទាប់ពីវាត្រូវគេបិទ​កន្លែងនោះ​​​​ក៏​ចាប់ផ្តើមមាន​ជា​បន្ត​បន្ទាប់នូវ​​ករណីជំងឺ​​រលាកសួត​ ​​ឬករណី​ស្រដៀងគ្នា​នឹង​ជំងឺ​រលាកសួត​​។​

 

图片默认标题_fororder_640 (1)

      ចម្ងល់​ទីបី ៖  ​​ហេតុអ្វីបានជា​កាលពី​ខែ​កុម្ភៈ ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​​មិន​បាន​យកចិត្តទុកដាក់ចំពោះ​​ការរីករាលដាលជំងឺ Covid-19 ​​ក្នុង​ប្រទេស  ​ក៏ប៉ុន្តែ ​មន្ត្រី​​នៃគណៈកម្មាធិការ​ស៊ើបការណ៍​​​ព្រឹទ្ធសភា​​​ជា​ច្រើន​រូប​​​​បាន​​លក់​​ភាគហ៊ុនរបស់ខ្លួនចេញ​ដែល​មានតម្លៃ​​​ជាង ​រាប់លាន​ដុល្លាអាមេរិក​​កាលគ្រានោះ?  ​អាចនិយាយបានទេថា  ​នៅ​ពេលប្រឈម​មុខ​នឹង​​ជំងឺឆ្លង ​​រឿងរ៉ាវ​ដែល​ពួកគេ​បានគិតគូរ​​ជា​អាទិភាព​នោះ ​គឺ ​លុយ តែមិនមែន​ជីវិត ?​​​

 

图片默认标题_fororder_640

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស