គិតត្រឹមថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ភាគខាងកើតរបស់សហរដ្ឋអាមេរិក ករណីជំងឺCovid-19 នៅអាមេរិកសរុបចំនួន ៣៣០៧៣ នាក់ ។ ព្រមពេលជាមួយគ្នានេះ លោកRichard Burr ប្រធាននៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក និងជាសមាជិកនៃគណៈកម្មាធិការសុខាភិបាល បានលក់ភាគហ៊ុនរបស់ខ្លួន ជាមួយនឹងការលាក់បាំងអំពីព័ត៌មានស្តីពីការផ្ទុះជំងឺCovid-19 ធ្វើឱ្យមានកំហឹងពីសាធារណៈជន ។
លោកបានទទួលព័ត៌មានពាក់ព័ន្ធការផ្ទុះជំងឺCovid-19 អំឡុងពេលស្តាប់របាយការណ៍សង្ខេបនៃព្រឹទ្ធសភាស្តីពីជំងឺCovid-19 តាមពេលកំណត់ ។ លោកបានប្រើប្រាស់ព័ត៌មានជាក់លាក់នេះ ដើម្បីឆ្លៀតទាញយកប្រយោជន៍ តាមរយៈការលាក់បាំងឬពន្យារពេលរាយការណ៍អំពីការរាតត្បាតនៃជំងឺCovid-19 ។
កាសែត«New York Times»បានរកឃើញថា មុនពេលទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះយ៉ាងខ្លាំងរយៈពេលប៉ុន្មានសប្តាហ៍ លោកRichard Burr បានលក់ភាគហ៊ុនរបស់ខ្លួនរួចរាល់ហើយ ។
តើអាយុជីវិតឬលុយ ណាមួយសំខាន់ជាង ? អ្នកនយោបាយអាមេរិកដែលបានរត់គេចនោះហើយ គឺជាចម្លើយជាក់ស្តែង៕