翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគអន្តរជាតិ ៖ ក្នុងខណៈពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដល់ពេលដែលអ្នកនយោបាយអាមេរិកគួរតែធ្វើរឿងត្រឹមត្រូវហើយ

2020-03-20 15:28:47 cri

      ប៉ុន្មាន​ថ្ងៃ​ជាប់​ៗមក​នេះ​ ថ្នាក់ដឹក​នាំ​អាមេរិក​បាន​ហៅ​វីរុស​Covid-19ថា​ជា​”វីរុស​ចិន​”ជា​ច្រើន​លើក​ ។ មិនថា​ក្នុងប្រទេស​​អាមេរិក​ឬ​ក៏​សហគមន៍​អន្តរជាតិ​​សុទ្ធតែបាន​​រិះ​គន់​លើ​ពាក្យ​សម្តី​បែប​នេះ​ថា ជា​ពាក្យ​សម្តីដែល​​ផ្សារ​ភ្ជាប់​ជា​មួយ​ពូជសាសន៍​​និយម​​ ។ ទន្ទឹម​នឹង​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​​Covid-19​នៅ​អាមេរិក​បាន​លេចចេញ​បញ្ហា​ជា​បន្ត​បន្ទាប់​ មាន​មនុស្ស​កាន់តែ​ច្រើនឡើង​ៗ​​បានមើល​​ឃើញ​ថា អ្នក​នយោបាយ​អាមេរិកមួយ​ចំនួន​​មិន​ដែលបាន​​ធ្វើ​ការងារ​ត្រឹម​ត្រូវ​អ្វីសម្រាប់​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​នោះ​ទេ ។

图片默认标题_fororder_微信图片_20200320152531

      ថ្ងៃទី ១១ ខែ​មីនា ក្នុង​ខណៈ​ពេល​ដែល​ការរីករាល​ដាល​នៃ​ជំងឺ​​Covid-19មាន​សភាព​​កាន់​តែ​ធ្ងន់​ធ្ងរ​ក្នុង​ពេល​ដ៏​ខ្លី​ ថ្នាក់​ដឹក​នាំ​អាមេរិក​បាន​អះអាងថា នឹង​ចាត់​ប្រតិបត្តិការយ៉ាង​សកម្ម​និង​គ្រប់​ជ្រុង​ជ្រោយ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​សម័យ​ទំនើប​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​បរទេស​​ ។ ថ្ងៃទី ១៦ ខែមីនា ពេល​ឆ្លើយ​តប​នឹងសំណួរ​ដែល​ថា​ តើ​លោក​វាយ​តម្លៃ​យ៉ាង​ណា​ចំពោះ​ខ្លួនឯង​​ក្នុង​ការងារ​ទប់​ទល់​នឹង​ជំងឺ​​​Covid-19 ថ្នាក់​ដឹក​នាំ​អាមេរិក​បាន​ដាក់ពិន្ទុ​ពេញ​​ឱ្យ​ខ្លួន​ឯង​ដោយ​ឥត​អ​ល់​អែល​​ ។

图片默认标题_fororder_微信图片_20200320152537

       គិត​រហូត​មក​ទល់​បច្ចុប្បន្នេ រដ្ឋ​ចំនួន ៥០ និង​តំបន់​ពិសេស​វ៉ាស៊ីនតោន​និង​កូឡុំប៊ីរបស់​អាមេរិកសុទ្ធ​តែ​​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​​​Covid-19 ។​ ទោះបី​កាត់បន្ថយ​អត្រាការ​​ប្រាក់​ជា​បន្ត​បន្ទាប់​និង​អនុវត្ត​គោលនយោបាយ​បន្ធូរបរិមាណ​ក៏ដោយ ​តែ​វិនិយោគិន​នៅ​ខែខ្វះ​ទំនុកចិត្ត​ចំពោះ​​វិធានការ​របស់​អាមេរិក​ក្នុង​ការ​ទប់ស្កាត់​នឹង​ករណី​ជំងឺ​Covid-19​ដដែល ​​ផ្សារមូលបត្រ​អាមេរិក​បាន​ធ្លាក់​ដល់​​ចំណុច​ផ្អាក​ការ​ជួញដូរ​បួនដង​ជាប់​ៗគ្នា​ក្នុង​រយៈពេល​៨ថ្ងៃជួញ​ដូរ។និយាយ​ចំពោះ​អ្នក​ដឹកនាំ​អាមេរិក​ដែល​តែង​ចាត់​ទុក​ផ្សារមូលបត្រ​ជា​សមិទ្ធផល​នយោបាយ​សំខាន់​របស់​ពួកគេ​ ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នៃ​តម្លៃ​​ផ្សារមូលបត្រ​អាមេរិក​ទើប​ជា​រឿង​ដែល​ធ្វើ​ឱ្យ​ពួកគេ​ព្រួយបារម្ភ។​នេះ​ក៏​បង្ហាញ​ពីឡូហ្ស៊ិក​​របស់​អាមេរិក​ក្នុងការ​បង្ការនិង​គ្រប់​គ្រង​ករណី​ជំងឺCovid-19 គឺ​មូលធន​សំខាន់​ជាង​អាយុជីវិត។

图片默认标题_fororder_微信图片_20200320152540

     ដើម្បី​បិទបាំង​ពី​អសមត្ថភាព​ខាង​ការ​ទប់ស្កាត់​ករណីជំងឺCovid-19​​និង​​បង្វែរ​កម្លាំង​សម្ពាធ​ពី​ប្រព័ន្ធសារព័ត៌មាន​ ​ភាគីអាមេរិក​ធ្វើ​ខុស​ក្រម​សីលធម៌​ដោយ​ បង្កើន​ការ​វាយប្រហារ​ប្រទេស​ចិន​ដោយ​បង្ខូច​ឈ្មោះ​របស់​ប្រទេស​ចិន​។

      ពាក្យ​សម្តី​ប្រកាន់​ពូជ​សាសន៍និយម​និង​អារម្មណ៍រើសអើង​ជនបរទេស ​សុទ្ធតែ​គ្មាន​អំណោយ​ផល​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សុខាភិបាល​សាធារណៈ​នោះទេ។ប្រឈមមុខ​នឹង​សត្រូវ​រួម​​របស់​មនុស្សជាតិ​ ​អ្នកនយោបាយ​អាមេរិក​គួរ​ធ្វើ​រឿង​ដែល​​ត្រឹមត្រូវ​និង​មាន​អំណោយផល​ដល់​សុខភាព​របស់​ប្រជាជន​ទើប​ជាង​រឿង​ប្រសើរ​​ផង​៕

图片默认标题_fororder_微信图片_20200320152544

អ្នកបកប្រែ:翟茜茜

ពិភាក្សា()