翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ ៖ មធ្យោបាយគង់តែច្រើនជាងឧបសគ្គ និន្នាការវិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចចិនមិនប្រែនោះទេ

2020-03-18 16:41:34 cri

     ពេល​ថ្មី​ៗនេះ  លោក​ Tim Cook ​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​Apple​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ថា​ ទន្ទឹម​នឹងការីករាលដាល​នៃ​ជំងឺ​Covid-19​នៅ​​ប្រទេសចិន​ទទួល​បានការ​គ្រប់​គ្រង​ ហាង​លក់ផលិតផល​​​របស់​ក្រុមហ៊ុន​​Apple​  នៅ​ប្រទេសចិន​ទាំងអស់ក៏​​បាន​បើក​ទ្វារ​ធ្វើ​អាជីវកម្ម​ឡើង​វិញ ។

      ការ​ផលិត​ទូរស័ព្ទ​ដៃ​​ម៉ាក​iphone​ ភាគច្រើន​គឺ​ផ្អែក​​ទៅ​លើ​រោងចក្រ​ចិន​ ហេតុដូច្នេះ ការ​បើក​ទ្វារលក់​ដូរ​ឡើងវិញ​នៅ​ប្រទេសចិន​ ជា​សញ្ញា​ដែល​បាន​បង្ហាញថា ខ្សែសង្វាក់​ផ្គត់​ផ្គង់​របស់​ក្រុមហ៊ុន​នេះ​ក៏​កំពុង​​ស្តារ​ឡើង​វិញ​ដែរ ។ វា​ជា​និមិត្ត​សញ្ញា​​មួយ​នៃ​ការ​​ពន្លឿន​ការ​ស្តារ​ឡើង​វិញនៃ​សេដ្ឋកិច្ច​ចិន​​ ។ 

       តាម​ស្ថិតិ​របស់​រដ្ឋបាលជាតិ​ស្ថិតិចិន​បាន​បង្ហាញ​ថា ពី​ខែមករា​ដល់​ខែ​កុម្ភៈ​ឆ្នាំ​ ២០២០ សេដ្ឋកិច្ច​ចិន​មិន​បាន​ធ្លាក់​ចុះ​​​ខ្លាំង​​ដោយសារ​រងឥទ្ធិពល​​ពី​ជំងឺ​Covid-19​ នោះ​ទេ​ពោលគឺ​និន្នាការ​​​នៃកំណើន​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​យូរ​គឺ​​មិនកែ​​ប្រែ​នោះ​ទេ ។

       ក៏​ប៉ុន្តែ​ នៅក្រៅដែនចិន ជំងឺ​ឆ្លង​បាន​រីករាលដាល​យ៉ាង​លឿន​ ដែលវា​បាន​នាំមកនូវ​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ចចិន​ ។

      មធ្យោបាយ​គង់តែ​មាន​ច្រើន​ជាង​ឧបសគ្គ​ ។ នៅ​ដំណាក់កាល​ក្រោយ​​​ ប្រទេសចិន​នឹង​បន្តរឹង​បន្តឹង​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ ក៏​ដូជា​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ប្រទេសចិន​នឹងសកម្ម​ប្រើ​ប្រាស់​ឧត្តមភាព​នៃ​ទីផ្សារ​ដ៏​ធំធេ​​ង​ ដើម្បី​ពង្រីក​តម្រូវ​ការ​នៃការ​ប្រើ​ប្រាស់​និង​ការ​វិនិយោគទុន​ បង្កើន​កម្លាំង​កែ​ទម្រង់​និង​បើក​ចំហ​ ក៏​ដូចជា​អភិវឌ្ឍយ៉ាង​សកម្ម​នូវ​​​ទុន​បរទេស​និង​ពាណិជ្ជកម្ម​ជា​មួយ​បរទេសផង​ដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស