李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិនស៊ី ជីនភីង អញ្ជើញចុះទៅក្រុងវូហាន ខេត្តហ៊ូប៉ី ដើម្បីត្រួតពិនិត្យការងារបង្ការនិងគ្រប់គ្រងជំងឺ COVID-19

2020-03-11 15:40:08 cri

图片默认标题_fororder_1125692140_15838579493941n

       កាលពី​ថ្ងៃទី​ ១០ ខែ​មីនា លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន ​បានធ្វើដំណើរទៅកាន់ក្រុង​វូហាន​ ខេត្តហ៊ូ​ប៉ី​  ​ ដើម្បីត្រួត​ពិនិត្យ​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​COVID-19  ។ លោក​បាន​ទាមទារ​ឱ្យ​ក្រុង​វូហាន​​ បន្តតម្កល់វិធានការបង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​ ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ នា​ពេល​បច្ចុប្បន្ននេះ​ ។

       លោក​ស៊ី ជីនភីង​បាន​បញ្ជាក់ថា​ អ្នក​ក្រុង​វូហាន​បាន​យកចិត្តទុកដាក់ខ្ពស់និងគោរពតាមវិធានការនៃ​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​​​ ហើយ​​បាន​រួម​ចំណែកយ៉ាង​សំខាន់​ដល់​ការ​នេះ​​ ។ បក្សកុម្មុយនិស្ត​ចិននិង​ប្រជាជន​ចិន ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ក្រុង​វូហាន​ ។

       បន្ទាប់ពី​បញ្ចប់​ដំណើរនៃ​ការត្រួត​ពិនិត្យ​ លោក​ស៊ី ជីនភីង​បាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​មួយ​ ។ ថ្លែង​ក្នុង​សន្និសីទ ​ លោក​បាន​បញ្ជាក់​ថា​ ត្រូវ​ខិតខំប្រឹង​ប្រែង​ ឱ្យអស់ពីសមត្ថភាព​ដើម្បី​លើក​កម្ពស់​អត្រា​នៃ​ការ​ជា​សះស្បើយ​ ​ និង​កាត់បន្ថយ​អត្រា​នៃ​ការ​ស្លាប់ ឱ្យបានជាអតិបរមា​ ។ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ ​និង​ការ​​ប្រើប្រាស់​ឱសថ ដែល​​មាន​ប្រសិទ្ធភាព ​ដែលត្រូវ​បាន​ស្រាវជ្រាវ​និ​ងផលិត​ ។ ត្រូវ​ធ្វើ​ការ​ងារឱ្យបានល្អ​ក្នុងការថែទាំសុខភាពរបស់​អ្នកជំងឺដែល​ជា​សះស្បើយ​ ។ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ផ្នែក​សុខាភិបាល ជា​ប្រក្រតី​ឡើង​វិញ​ ។ ត្រូវ​បង្ការ​ការ​រីក​រាលដាលជំងឺ​ឆ្លង​ក្នុងស្រុក​ ហើយ​ដឹកជញ្ជូន​អ្នក​ធ្វើការ ឱ្យវិលត្រឡប់ទៅធ្វើការងារ​វិញ​ដោយ​សុវត្ថិភាព ។

图片默认标题_fororder_4e778de4aac242ffabd1315c8c0e4120

លោក​ ស៊ី ជីនភីង​ បានគូស​បញ្ជាក់ នៅ​ពេលអញ្ជើញចុះទៅ​ត្រួតពិនិត្យ​ការងារបង្ការ​និងគ្រប់គ្រង​ជំងឺ COVID-19 ​នៅក្រុងវូហាន​ថា ​ដោយសារការចូលរួមនិងការតស៊ូ​របស់​ប្រជាជន​ក្រុងវូហាន​ ទើបស្ថានភាពនៃ​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លងនា​ពេលបច្ចុប្បន្ននេះ មាន​និន្នាការល្អ​ប្រសើរ​។ ប្រជាជន​ក្រុងវូហាន​ បាន​បង្ហាញនូវ​មនោសញ្ចេតនាស្នេហាជាតិ ដោយបានរួមគ្នា​ពុះពារឧបសគ្គ​និងជួយគ្នា​ទៅវិញ​ទៅមក​ តាមរយៈការអនុវត្តសកម្មភាព​ជាក់ស្តែង​របស់ខ្លួន ។​ បក្សនិង​ប្រជាជន សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ក្រុងវូហាន ។

图片默认标题_fororder_1125692140_15838579493321n

    នៅមន្ទីរពេទ្យ​ HuoShenShan​ លោកស៊ីជីនភីង ​បានថ្លែង​ទៅកាន់​អ្នកជំងឺ​ដែលកំពុង​ទទួល​ការព្យាបាល​ថា«ចូរយើងរួមគ្នាពង្រឹងនូវជំនឿចិត្តរបស់យើង! យើងប្រាកដជានឹងឈ្នះលើសមរភូមិនៃជំងឺឆ្លងនេះ​មិនខាន!​​» ក្រុងវូហាន ប្រាកដជា​នឹងឈ្នះ​ ខេត្តហ៊ូប៉ីប្រាកដជានឹងឈ្នះ ​ហើយ​ទូទាំង​ប្រទេស​ចិនក៏ប្រាកដជា​នឹងឈ្នះ​មិនខាន!

图片默认标题_fororder_1125692140_15838579493011n

 

លោក​បាន​បញ្ជាក់ទៀត​ថា​  ត្រូវ​បង្កើត​ប្រព័ន្ធ​មួយសម្រាប់ធានាអាយុជីវិតនិង​សុខភាព​សម្រាប់ប្រជាជន ។    លោក​ស៊ី ជីនភីង​បាន​សង្កត់ធ្ងន់លើការ​​ផ្គត់​ផ្គង់សម្ភារៈនិង​របស់ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែលចាំបាច់សម្រាប់​ប្រជាជន​ ។ ជំងឺ​COVID-19 មិនអាច​ប៉ះពាល់​ដល់មូលដ្ឋានគ្រឹះនៃស្ថិរភាពសេដ្ឋកិច្ច​ របស់ខេត្តហ៊ូប៉ី ដែលកំពុង​វិវឌ្ឍន៍ទៅមុខ​តាម​ទិសដៅដ៍ល្អ​ប្រសើរ ប្រកប​ដោយ​ចីរភាព​ក្នុងរយៈពេល​យូរ​ឡើយ​ ។ ភាគី​នានា ​ត្រូវ​បន្ត​បង្កើន​ការ​គាំទ្រ​ដល់​ខេត្ត​ហ៊ូប៉ី ជួយ​ដោះស្រាយ​បញ្ហា​ខេត្ត​ហ៊ូប៉ី ដើម្បី​រៀបចំ​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញឱ្យបានឆាប់៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស