马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងថ្លែងថា ការរួមគ្នាពង្រឹងនូវជំនឿចិត្តរបស់យើង យើងនឹងឈ្នះលើសមរភូមិនៃជំងឺឆ្លងនេះមិនខាន!

2020-03-11 15:21:15 cri

កាលពី​ថ្ងៃទី១០​ខែមីនា ​លោក​ស៊ីជីនភីង ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ​ប្រធានរដ្ឋចិន​និងជា​ប្រធាននៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន ​បានគូស​បញ្ជាក់ នៅ​ពេលអញ្ជើញចុះទៅ​ត្រួតពិនិត្យ​ការងារបង្ការ​និងគ្រប់គ្រង​ជំងឺ COVID-19 ​នៅក្រុងវូហាន​ថា ​ដោយសារការចូលរួមនិងការតស៊ូ​របស់​ប្រជាជន​ក្រុងវូហាន​ ទើបស្ថានភាពនៃ​ការបង្ការនិង​គ្រប់គ្រង​ជំងឺឆ្លងនា​ពេលបច្ចុប្បន្ននេះ មាន​និន្នាការល្អ​ប្រសើរ​។ ប្រជាជន​ក្រុងវូហាន​ បាន​បង្ហាញនូវ​មនោសញ្ចេតនាស្នេហាជាតិ ដោយបានរួមគ្នា​ពុះពារឧបសគ្គ​និងជួយគ្នា​ទៅវិញ​ទៅមក​ តាមរយៈការអនុវត្តសកម្មភាព​ជាក់ស្តែង​របស់ខ្លួន ។​ បក្សនិង​ប្រជាជន សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ក្រុងវូហាន ។

    នៅមន្ទីរពេទ្យ​ HuoShenShan​ លោកស៊ីជីនភីង ​បានថ្លែង​ទៅកាន់​អ្នកជំងឺ​ដែលកំពុង​ទទួល​ការព្យាបាល​ថា«ចូរយើងរួមគ្នាពង្រឹងនូវជំនឿចិត្តរបស់យើង! យើងប្រាកដជានឹងឈ្នះលើសមរភូមិនៃជំងឺឆ្លងនេះ​មិនខាន!​​» ក្រុងវូហាន ប្រាកដជា​នឹងឈ្នះ​ ខេត្តហ៊ូប៉ីប្រាកដជានឹងឈ្នះ ​ហើយ​ទូទាំង​ប្រទេស​ចិនក៏ប្រាកដជា​នឹងឈ្នះ​មិនខាន!

អ្នកបកប្រែ:马小青
ប្លុកពិសេស