魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក ស៊ីជីនភីង អញ្ជើញទៅក្រុងវូហានដើម្បីចុះពិនិត្យមើលការងារបង្ការនិងគ្រប់គ្រងជំងឺ Covid-19

2020-03-10 14:06:07 cri

图片默认标题_fororder_习近平1

    កាលពី​ព្រឹកថ្ងៃទី​ ១០​ ខែមីនា​ លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ទៅ​ក្រុង​វូហាន​ខេត្តហ៊ូប៉ី ​តាម​យន្តហោះ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការងារ​បង្ការ​និង​គ្រប់គ្រ​ជំងឺ ​Covid-19 ​នៅ​ខេត្ត​ហ៊ូប៉ី ​និង​ក្រុងវូហាន ​និង​សួរសុខទុក្ខ​បុគ្គលិក​ពេទ្យ ​កងទ័ព​រំដោះ​ប្រជាជនចិន​ អ្នក​បំពេញ​ការងារ​សហគមន៍​ ប៉ូលិស​ កម្មាភិបាល​មូលដ្ឋាន​ អ្នកស្មគ្រចិត្ត​ជាច្រើន​ដែល​កំពុង​មមាញឹក​ធ្វើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ ​ព្រមទាំង​សួរសុខទុក្ខ​អ្នកជំងឺ​និង​អ្នកក្រុង​ ។​

图片默认标题_fororder_习近平3

    តាម​ការផ្សាយ​បានឱ្យ​ដឹងថា ​បន្ទាប់ពី​ចុះពី​យន្តហោះភ្លាម ​លោក ​ស៊ីជីនភីង ​បាន​អញ្ជើញ​ទៅ​កាន់​មន្ទីរពេទ្យ ​Huo ​shenshan ​ជាពិសេស ​ដើម្បី​ស្វែងយល់​សភាពការណ៍​នៃ​ដំណើរការ​មន្ទីរពេទ្យ​ ការទទួល​ព្យាបាល​អ្នកជំងឺ ​ការ​ការពារ​បុគ្គលិកពេទ្យ ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ជាដើម។​ លោក​បាន​សួរសុខទុក្ខ​អ្នកជំងឺ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ និង​ផ្តោត​ការយកចិត្ត​ទុកដាក់​ចំពោះ​បុគ្គលិកពេទ្យ​ដែល​កំពុង​មមាញឹក​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ ​ព្រមទាំង​បាន​លើកទឹកចិត្ត​ដល់​មនុស្ស​ទាំងអស់​ឱ្យ​មាន​ជំនឿចិត្ត​ ក្នុង​ការយក​ជ័យ​ជម្នះ​លើ​ជំងឺ​Covid-19​ ៕​

图片默认标题_fororder_习近平4

 

អ្នកបកប្រែ:魏伟

ពិភាក្សា()