李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន សម្តែងការមិនពេញចិត្ត និងប្រឆាំងជាដាច់ខាតចំពោះការចោទប្រកាន់មកលើប្រទេសចិនដោយគ្មានហេតុផល ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក

2020-02-27 15:48:05 cri

       លោក​ Mike Pompeo រដ្ឋមន្ត្រី​ការបទេសអាមេរិក​ បាន​ថ្កោល​ទោស​ចំពោះ​ប្រទេស​ចិន​ដោយ​គ្មាន​ហេតុផលជាថ្មី​ម្តង​ទៀត ​កាលពី​ពេល​ថ្មី​ៗនេះ​ ។ ជា​ការ​ឆ្លើយ​តប​ លោក​Zhao​Lijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ​បានថ្លែង​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ​ថា​ ប្រទេស​ចិន​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​និង​ប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​ទង្វើ​នេះ​ ។ ភាគី​ចិន​សូមដាស់តឿន ​ដល់​លោក​Mike Pompeo ឱ្យ​បញ្ឈប់​ទង្វើអាក្រក់ ​ដែល​ញុះញង់ចង់បំផ្លាញ​ទំនាក់ទំនងរវាង​បក្ស ​​រដ្ឋាភិបាល​ចិននិង​​​ប្រជាជន​ចិន​ ។

       លោក​Zhao Lijian បានថ្លែង​ថា​ ពាក្យ​សម្តី​របស់​លោក​Mike Pompeo គឺ​មិនបែងចែក​ត្រូវនិងខុស​​ទាំង​ស្រុង​ ។ រដ្ឋាភិបាល​ចិន​បាន​ប្រកាន់ខ្ជាប់ជា​និច្ច នូវ​​អកប្បកិរិយា​បើកទូលាយ ​និង​ទទួល​ខុសត្រូវ​ខ្ពស់ ​ប្រកប​ដោយ​តម្លាភាព ​​ក្នុង​ការ​ងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​COVID-19 ។ ​កាសែត​«The​ Wall​ Street​​ Journal»​ អាមេរិក ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ ប្រកបដោយការមួល​បង្កាច់មកលើប្រទេសចិន​  ដែលផ្ទុយពីសិទ្ធិ​សេរីភាពក្នុង​ការ​បញ្ចេញ​មតិ ​និង​ព័ត៌មានទាំងស្រុង​ ។ គ្រប់បុគ្គល​ទាំង​អស់ ​ដែល​មាន​សតិសម្បជញ្ញៈនិង​ខ្សែបន្ទាត់កំណត់ ត្រូវ​​ប្រឆាំងទប់ទល់នឹង​​ទង្វើ​និង​ពាក្យ​សម្តី​ខុសឆ្គង​ ប្រកាន់​ជាតិ​សាសន៍​បែបនេះ​៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស