李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនប្រចាំ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សថ្លែងថា ការលើកកម្ពស់សិទ្ធិមនុស្ស មិនមែនដើរតាមផ្លូវតែមួយឡើយ

2020-02-27 15:47:01 cri

       ថ្លែង​ក្នុងកិច្ច​ប្រជុំជាន់​ខ្ពស់​នៃសន្និសីទ​លើកទី​៤៣នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ ​លោក​ Chen Xu តំណាង​ចិន​ប្រចាំ​ជាអចិន្ត្រៃយ៍​នៅ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិក្រុង​ហ្សឺណែវ ​និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​នៅ​ប្រទេស​ស្វីស​បាន​បញ្ជាក់​ថា​ ការ​លើក​កម្ពស់​​សិទ្ធិ​មនុស្ស ​មិន​មែន​មាន​តែ​ផ្លូវ​មួយ​ឡើយ​ ។

      កិច្ច​ការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ ​អាច​​អភិវឌ្ឍ​យ៉ាង​ស្អាតស្អំ ​ប្រកប​ដោយ​ចីរភាព​ លុះត្រាតែ ​គោរពតាមគោល​បំណង​​និងគោលការណ៍​នៃ​«ធម្មនុញ្ញ​នៃអង្គការ​សហប្រជាជាតិ​» ​និង​​គោរព​តាមប្រព័ន្ធ​សង្គម​និង​ផ្លូវ​អភិវឌ្ឍន៍​សិទ្ធិមនុស្ស ​​ដែល​ប្រទេស​ផ្សេង​ទៀត​បាន​ជ្រើសរើស​ ។ ជាមួយគ្នានេះ ត្រូវលុបបំបាត់​ចោល​​នូវទង្វើ​ យក​បញ្ហា​ស្តីពីសិទ្ធិ​មនុស្ស ​ធ្វើ​ជា​​បញ្ហា​នយោបាយ​និង​អនុវត្តតាម​ស្តង់ដារពីរ​ ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស