李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជននៃតំបន់នានាលើពិភពលោកជួយគាំទ្រប្រទេសចិន ក្នុងការទប់ទល់នឹងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី

2020-02-14 15:19:52 cri

    កាលពី​ថ្ងៃទី១៣​ខែកុម្ភៈ ​លោក Gengshuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំនួរតាមបណ្តាញអ៊ីនធឺណិតថា ភាគីចិនសូមកោតសរសើរចំពោះប្រជាជនគ្រប់បណ្តាប្រទេសនានា ជាពិសេសគឺយុវជននិងក្មេងជំទង់ ដែលគាំទ្រប្រទេសចិន ក្នុងការទប់ទល់នឹងជំងឺរលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​ ។ ក្រោមការយល់ដឹងនិងគាំទ្រពីប្រជាជននៃបណ្តាប្រទេសនានា ប្រជាជនចិនមុខជានឹងទទួលបានជ័យជម្នៈក្នុងការទប់ទល់នឹងជំងឺរលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី នៅទីបំផុត មិនខាន ។

    ពេលថ្មីៗកន្លងទៅនេះ នៅតំបន់អៀរឡង់ខាងជើងរបស់អង់គ្លេស មានវីដេអូមួយស្តីពីសិស្សសាលាបឋមសិក្សា ក្នុងតំបន់ បានច្រៀងចម្រៀងក្រោមចំណងជើងថា 《Rang ​Shi Jie ​Chong ​Man​Ai》ហើយត្រូវបានផ្សព្វផ្សាយតាមបណ្តាញអ៊ីនធឺណិត ​អ្នកនិយមលេង​បណ្តាញអ៊ីនធឺណិត  ​របស់​ចិន បាននាំគ្នា​សរសេរសារដោយបង្ហាញពីចំណាប់អារម្មណ៍​របស់ពួកគេនិងថ្លែងអំណរគុណយ៉ាងខ្លាំង ។ អ្នកក្រុង Florence និងក្រុង Naples ជាដើមរបស់អ៊ីតាលី បានរៀបចំធ្វើសកម្មភាព “ឱបជនជាតិចិន” ក្នុងន័យដើម្បីបង្ហាញការគាំទ្រប្រទេសចិន ដោយសកម្មភាពជាក់ស្តែង ។ តាមប្រព័ន្ធទំនាក់ទំនងសង្គម មានយុវជនអាល្លឺម៉ង់ម្នាក់ឈ្មោះ Tobi បានបំផុសសកម្មភាពមួយដែលមាន​ពាក្យស្លោកថា “I am China”ដើម្បីបង្ហាញការគាំទ្រប្រទេសចិន ហើយចំពោះសកម្មភាពនេះ នាំឱ្យអ្នកនិយមលេង​បណ្តាញ​អ៊ីនធឺណិតរបស់អាល្លឺម៉ង់ មានការឆ្លើយតបវិញយ៉ាងរាក់ទាក់ ។

លោក Gengshuang បានថ្លែងថា យើងជឿជាក់ថា ក្រោមការយល់ដឹង និងគាំទ្ររបស់ប្រជាជននៅទូទាំងពិភពលោក ប្រជាជនចិន​មុខជានឹងទទួលបានជ័យជម្នះក្នុងការទប់ទល់នឹងជំងឺរលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី នៅទីបំផុត ​មិនខាន។ ចូរយើងខិតខំប្រឹងប្រែងជាមួយគ្នា!

អ្នកបកប្រែ:李庆莉
ប្លុកពិសេស