李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ទីរពេទ្យ HuoShenShan នៃក្រុងវូហាន ទទួលព្យាបាលអ្នកជំងឺ១០០០នាក់ ខណៈអ្នកជំងឺចំនួន៧នាក់ បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យ

2020-02-14 15:20:46 cri

   ចាប់តាំងពី​ថ្ងៃទី៤ខែកុម្ភៈមក មន្ទីរពេទ្យ HuoShenShan នៃក្រុងវូហាន បានទទួលព្យាបាលអ្នកជំងឺ​រលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​ចំនួន​១០០០នាក់ ។ កាលពីរសៀលថ្ងៃទី១៣ខែកុម្ភៈ អ្នកជំងឺចំនួន៧នាក់ បានជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យ​ ។

   តាមរយៈការជួយសង្គ្រោះនិងព្យាបាលជំងឺ តាមបែបវិទ្យាសាស្ត្រនិងការថែទាំយ៉ាងល្អប្រសើរពីគ្រូពេទ្យនិងគិលានុបដ្ឋាយិកា បច្ចុប្បន្ននេះ គ្រប់សន្ទស្សន៍នៃសុខភាព​របស់​អ្នកជំងឺ​ទាំង៧នាក់នេះ សុទ្ធតែបានឈានដល់ស្តង់ដារជាសះស្បើយ ដែលអាចចេញពីមន្ទីរពេទ្យបាន ។

   បច្ចុប្បន្ននេះ ចំនួនសរុបនៃអ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ HuoShenShan នៃក្រុងវូហាន បានឡើងដល់១០០០នាក់ ក្នុងនោះ អ្នកជំងឺធ្ងន់ធ្ងរ គឺស្ថិតក្នុងស្ថិរភាពជាមូលដ្ឋាន ហើយអ្នកជំងឺធ្ងន់ធ្ងរដែល​ប្រឈម​ដល់​បាត់បង់​អាយុជីវិត មួយចំនួន កំពុងមានភាពប្រសើរឡើង ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស