魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីសហភាពអឺរ៉ុបថែ្លងថា សហភាពអឺរ៉ុប កំពុងរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

2020-02-14 15:13:26 cri

    លោកស្រី ​Helena ​Dalli ​សមាជិក​ទទួលបន្ទុក​កិច្ចការសមភាព​នៃ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​បាន​ថែ្លង​សុន្ទរកថា​នៅ​សភាអឺរ៉ុប​ថា ​សហភាពអឺរ៉ុប​កំពុង​រួមសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេសចិន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺ ​Covid-19 ​ហើយ​ការ​គាំទ្រ​ប្រទេសចិន ​គឺ​ស្មើនឹង​ជួយ​ដល់​តំបន់​ផ្សេងទៀត​នៅ​លើ​ពិភពលោក។​

    លោកស្រី ​Helena ​Dalli ​បាន​ថែ្លងថា ​បន្ថែម​លើ​ការ​ឆ្លើយតប​ផ្ទៃខាងក្នុង​ ចំណុច​សំខាន់​ផ្សេង​ទៀត​របស់​សហភាពអឺរ៉ុប ​គឺ​គាំទ្រ​ដល់​ប្រទេសចិន។​ការ​គាំទ្រ​ប្រទេសចិន​មិនត្រឹមតែ​នឹង​ជួយ​ប្រទេស​ចិន​ប៉ុណ្ណោះទេ ​ថែមទាំង​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​តំបន់​ផ្សេងទៀត​នៅ​លើ​ពិភពលោក​ផងដែរ។​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​កំពុង​រួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ប្រទេសចិន​ក្នុង​ផែ្នក​នយោបាយ​និង​បច្ចេកវិទ្យា។​

    លោកស្រី ​Helena ​Dalli ​បាន​លើកឡើង​ថា ​សហភាពអឺរ៉ុប​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ចិន​តែ​មួយ​លើ​បញ្ហា​តំបន់តៃវ៉ាន់​ដែល​ចង់​ចូលរួម​សន្និបាត​សុខភាព​ពិភពលោក៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស