李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្រាដំណើរការសង្វាក់ផលិតកម្មផលិតម៉ាស់ឡើងវិញ នៅក្នុងប្រទេសចិន បានកើនដល់ 94 % បានឆ្លើយតបយ៉ាងពេញលេញនូវតម្រូវការម៉ាស់ដើម្បីបង្ការ តាមស្តង់ដាវេជ្ជសាស្ត្រនៃក្រុមពេទ្យនិងក្រុមវេជ្ជសាស្ត្រ

2020-02-14 16:57:58 cri

     អ្នកសារព័ត៌មាន​បាន​ដំណឹង​ពី​សន្និសីទ​កាសែត ​នៃ​យន្តការ​បង្ការ​និង​គ្រប់គ្រង​ការ​រីក​រាល​ដាល​​ជំងឺ​ឆ្លង​នៃ​ក្រុមប្រឹក្សាកិច្ច​ការ​រដ្ឋ​ចិន​កាលពី​ថ្ងៃទី​ ១៣ ខែ​កុម្ភៈបានឱ្យ​ដឹង​ថា​ ទន្ទឹម​នឹង​ការ​បំពេញ​ការ​ងារ​ឡើង​វិញ​នៅ​តំបន់​នានា​​​​​​​​​​​   គិត​រហូត​ដល់​ថ្ងៃទី​ ១១ ខែកុម្ភៈ  អត្រា​​ដំណើរការ​​សង្វាក់​ផលិត​កម្ម​ផលិត​​ម៉ាស់ឡើងវិញ​ នៅក្នុង​ប្រទេស​ចិន ​បានកើនដល់ ​94 % បានឆ្លើយតបយ៉ាងពេញលេញ​នូវ​តម្រូវការ​ម៉ាស់ដើម្បី​បង្ការ​តាមស្តង់ដា​វេជ្ជសាស្ត្រ​​នៃ​ក្រុមពេទ្យ​និង​ក្រុម​វេជ្ជសាស្ត្រ​ ។

       លោក​ស្រី​ Cao Xuejun មន្ត្រី​នៃក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មាន​វិទ្យា​ចិន​បាន​ថ្លែង​ថា​ បើសម្លឹង​មើល​ពី​សភាពការណ៍​ពេល​បច្ចុប្បន្ននេះ​ សម្ភារៈសុខាភិបាល​ដែល​ខ្វះខាតជាង​គេ​បំផុតនោះ​​ គឺ​សម្លៀក​បំពាក់​ការពារមេ​រោគ​ ។ លោកស្រី​បានថ្លែង​ថា​ នៅ​ជំហាន​បន្ទាប់​ ប្រទេស​ចិន​នឹង​ខំប្រឹងប្រែង​ដើម្បី​រៀបចំ​សង្វាក់​ផលិត​កម្ម​ទាំង​អស់​ឡើង​វិញ​  ។

       ពេល​បច្ចុ​ប្បន្ននេះ​ ខេត្ត​ចំនួន​ ១៦ នៃ​ប្រទេស​ចិន​ បាន​បង្កើត​ទំនាក់ទំនង​ផ្តល់​ជំនួយ​ជាមួយ​​ទីក្រុងនានា ​ក្រៅពី​ក្រុង​Wuhan នៃ​ខេត្ត​Hubei  ដោយបាន​ចាត់​បញ្ជូន​ក្រុម​សុខា      ភិបាល​សរុបចំនួន​ ២៥ ក្នុងនោះ មានគ្រូពេទ្យនិង​គិលានុបដ្ឋាយិកាចំនួន​ជាង​ ៣៥០០ នាក់​បានទៅដល់​ខេត្តHubei ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស