徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញនៃអង្គការសុខភាពពិភពលោក បង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចខិតខំប្រឹងប្រែងនិងប្រសិទ្ធភាពរបស់ប្រទេសចិន ក្នុងការបង្ការនិងគ្រប់គ្រងជំងឺCovid-19

2020-02-14 14:35:04 cri

    កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ​តាមម៉ោងតំបន់ លោកសាស្ត្រាចារ​Robert Steffen អ្នកជំនាញការ​ផ្នែក​វេជ្ជសាស្ត្រ​ស្តីពីជំងឺ​រាតត្បាត​និង​បង្ការ​ជំងឺឆ្លង ​នៃអង្គការ​សុខភាព​ពិភពលោក ​បានថ្លែង​នៅពេល​ផ្តល់បទសម្ភាសន៍​ជាមួយ​អ្នកសារ​ព័ត៌មាន​ថា លោក​មានសុទិដ្ឋិនិយម​ចំពោះ​​កិច្ចខិតខំ​ប្រឹងប្រែងយ៉ាងពេញទំហឹង​របស់ប្រទេសចិន ​ក្នុងការបង្ការ​និងគ្រប់គ្រង​​ជំងឺ​Covid-19។ ទន្ទឹមនឹងនេះ លោកក៏បាន​ចង្អុល​បង្ហាញថា ទោះបី​ប្រជាជន​មិនបាច់​ភ័យខ្លាចក៍ដោយ ​ក៏ត្រូវតែ​ប្រុងប្រយ័ត្ន ដោយធ្វើការការពារ​ប្រចាំថ្ងៃផងដែរ ។

    លោកសាស្ត្រាចារ្យបានថ្លែងទៀតថា បើមើលពី​សភាពការណ៍​ថ្មីបំផុត​នៃ​ជំងឺ​Covid-19​ឃើញថា ចំនួនមនុស្ស​ដែលឆ្លង​ជំងឺនេះ ​បានថយចុះ​ខ្លះ ។ ទោះបី​នៅតែមាន​កត្តា​ មិនច្បាស់លាស់នាពេលអនាគត ប៉ុន្តែ​គឺមានសុទិដ្ឋិនិយម​ជាទូទៅ ។

    លោកសាស្ត្រាចារ្យបានថ្លែងឱ្យដឹងទៀតថា ប្រឈមនឹង​ការរាតត្បាត​នៃជំងឺ​Covid-19​លើកនេះ ប្រទេសចិន អង្គការ​សុខភាព​ពិភពលោក ​និង​ពិភពលោក​ទាំងមូល​​ ប្រមូលបាននូវ​បទពិសោធន៍​កាន់តែច្រើន​ និង​បានត្រៀម​កាន់តែ​ពេញលេញ ។ នេះក៏ជាអ្វីដែលលោក​មានសុទិដ្ឋិនិយមដែរ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស