李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំងថ្លែងថា ក្រុមហ៊ុនHuaWeiចិន នឹងមិនត្រូវបានដកចេញពីបញ្ជីអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ បណ្តាញអ៊ីនធឺណិត 5G របស់ប្រទេសបារាំងឡើយ

2020-02-14 15:23:06 cri

     ពេល​កន្លងទៅនេះ ​លោកBrunoLeMaire រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង​បាន​ថ្លែងពេល​ផ្តល់សម្ភាស៍ជាមួយប្រព័ន្ធសារព័ត៌មានបារាំងថា ​ ក្រុមហ៊ុនHuaWeiចិន​​នឹងមិន​ត្រូវបានដក​ចេញពីបញ្ជីអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ បណ្តាញអ៊ីនធឺណិត5Gរបស់​ប្រទេស​បារាំង​នោះទេ។ ​ប៉ុន្តែ ​ប្រទេស​បារាំង​ ក៏មានការរឹតត្បឹត ក្នុងពេលអភិវឌ្ឍន៍បណ្តាញ5Gនេះដោយ​សារត្រូវការពារ​ផលប្រយោជន៍អធិបតេយ្យភាពរបស់បារាំង។

   ​លោកBrunoLeMaireបានថ្លែងថា​​ ក្នុងពេលអភិវឌ្ឍន៍បណ្តាញ5G ​ប្រទេស​បារាំង កាន់តែ​យកចិត្តទុកដាក់ដល់អ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ បណ្តាញ5Gនៃទី្វបអឺរ៉ុបផងដែរ។​ ប៉ុន្តែ ប្រសិនបើក្រុមហ៊ុនHuaWeiចិន អាចផ្តល់ជម្រើសកាន់តែមានឧត្តមភាពក្នុងវិស័យបច្ចេកវិទ្យានិងតម្លៃ ​នោះ ​ក្រុមហ៊ុនHuaWeiចិនអាចចូលក្នុងបណ្តាញ5G​បារាំងបាន។

  សូមបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស និងគណៈកម្មាធិការសហភាពអឺរ៉ុប បានចេញ​​នូវឯកសារគោល​នយោបាយស្តីពីកិច្ចកសាងបណ្តាញ5G​ដោយឡែកពីគ្នា កាលពីពេលកន្លងទៅ។​ប្រព័ន្ធសារព័ត៌មាននិងអ្នក​ជំនាញក្នុង​តំបន់ បានយល់ឃើញជាទូទៅថា ​ឯកសារគោល​នយោបាយទាំងនេះ បានបើកភ្លើងខៀវសម្រាប់ ​ក្រុមហ៊ុនHuaWei ក្នុងការបន្តចូលរួមកិច្ចកសាង បណ្តាញ5G ​ក្នុង​តំបន់តទៅទៀត៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស