徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសរុស្ស៊ី ស្នើធ្វើជំនួបសន្ទនា ៤ភាគី អំពីបញ្ហាមជ្ឈិមបូព៌ា ឱ្យបានកាន់តែឆាប់

2020-02-14 14:37:08 cri

    កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ លោកស្រី​Maria Zakharova អ្នកនាំពាក្យ​ក្រសួង​ការបរទេស   ​រុស្ស៊ី​បានថ្លែងថា ភាគីរុស្ស៊ី ​ស្នើ​បើកធ្វើ​ជំនួបសន្ទនា​៤ភាគី អំពី​បញ្ហា​មជ្ឈិមបូព៌ា ​​ឱ្យបានកាន់តែឆាប់  ។

    ថ្ងៃដដែល លោកស្រី​Maria Zakharova បានតំណាងឱ្យ​ក្រសួង​ការបរទេស​រុស្ស៊ី ធ្វើការ​វាយតម្លៃ​អំពី​បញ្ហា​មជ្ឈិមបូព៌ាថា ការសម្រេចបាននូវ​សន្តិភាព ដែល​ជាទីអវសាន ​នៅមជ្ឈិមបូព៌ា គឺ​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃសហគមន៍​អន្តរជាតិ ។ ការបើកធ្វើជំនួបសន្ទនា​៤ភាគីអំពី​បញ្ហា​មជ្ឈិមបូព៌ា​ ដែលរួមមាន ​អង្គការ​សហប្រជាជាតិ សហភាពអឺរ៉ុប រុស្ស៊ី​និង     អាមេរិក ​គឺជា​យន្តការ​ដ៏មាន​ប្រសិទ្ធភាព​ សម្រាប់​សម្រេចបាននូវ​ដំណើរការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។ ស្ថិតក្នុងបរិបទ​នៃការកើនឡើងភាព​តានតឹង​ នៅប៉ាឡេស្ទីន​និងអ៊ីស្រាអែល​​​នាពេលបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី សូម​ស្នើបើកធ្វើជំនួបសន្ទនា​៤ភាគី អំពី​បញ្ហា​មជ្ឈិមបូព៌ា ​ឱ្យបានកាន់តែឆាប់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស